សមាជិកថ្មី មកពីគណបក្សដ៍ទៃ ជិត១ពាន់ បានប្រកាស ខ្លួនចូលរួមរស់ ជីវភាពជាមួយCPP ក្នុងឃុំកណ្តោលជ្រុំ 

(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្ដម វង សូត បានជម្រុញដល់ សមាជិកថ្មីប្រមាណ ជិត១ពាន់នាក់ក្នុង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ត្រូវបន្តគាំទ្រ និងផ្សព្វផ្សាយពីស្នាដៃ របស់គណបក្ស ប្រជាជនកម្ពុជា នាពេលបច្ចប្បន្ន។

ការថ្លែងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីបញ្ចូល សមាជិកថ្មីគណបក្ស ប្រជាជនកម្ពុជា ឃុំកណ្តោលជ្រុំ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ឯកឧត្ដម  ប្រធានបានថ្លែង អំណរគុណដល់ សមាជិកថ្មី ដែលមកពី គណបក្សដ៍ទៃ បានមករួមរស់ ជីវភាពគណបក្ស ប្រជាជនកម្ពុជា ដេីម្បីការអភិ វឌ្ឍន៍ និងលេីកកម្ពស់ ជីវភាពពលរដ្ឋឲ្យ កាន់តែល្អប្រសេីរ និងរីកចម្រេីនទៀត។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដម វង សូត បានស្នេីសុំដល់ សមាជិកសមាជិកា របស់គណបក្ស ប្រជាជនកម្ពុជា  សូមចូលរួមផ្សព្វផ្សា យពីស្នាដៃ របស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ក្នុងការកសាង ប្រទេសជាតិពី បាតទទេ មកមានអ្វីៗ ដូចសព្វថ្ងៃនេះ ក្រោមដំបូលសុខសន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន  សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តរួមគ្នាទៅបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា នៅខែមិថុនាខាងមុខនេះ ដេីម្បីការអភិវឌ្ឍន៍ សន្តិភាព ស្ថេរភាព និងការរីកចម្រេីន បន្ថែមទៀត។

សូមជម្រាបជូន ថា  សមាជិក ថ្មីដែលបាន បញ្ជូលរួមរស់ជាមួយ គណបក្សប្រជាជន កម្ពុជាក្នុងមូលដ្ឋាន ឃុំកណ្តោលជ្រុំ  ក្នុងឱកាសនោះ មានចំនួនសរុប៨៤៥នាក់  ដោយមានមកពី គណបក្សសង្គ្រោះ ជាតិចំ នួន៨២នាក់ មកពីគណបក្ស ហ៊្វុនស៉ីនប៉ិច ចំនួន២២នាក់ និងយុវជនទេីប គ្រប់អាយុដែល ជាសមាជិកគ្រួសារបក្ស ប្រជាជនកម្ពុជា ចំនួន៧៤១នាក់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *