រថយន្តខ្នាតយក្សមួយ គ្រឿងដឹកឈើគ្មានច្បាប់ អនុញ្ញាតត្រូវកម្លាំង នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ធ្វើការឃាត់និង ប្រគល់ទៅឲ្យខណ្ឌ រដ្ឋបាលព្រៃឈើ ស្ទឹងត្រែង…!!

ខេត្តស្ទឹងត្រែង)៖ កាលពីថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០២២ កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច  ខេត្តស្ទឹងត្រែង សហការនិងជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹ ងត្រែងធ្វើការបង្ក្រាប រថយន្តខ្នាតយក្ស មួយគ្រឿងផ្ទុកទៅ ដោយឈើអាគ្មាន ច្បាប់អនុញ្ញាត ប្រមាណ២០ម៉ែត្រគូប ។

យោងតាមប្រភពព័ត៌ មានបានឲ្យអង្គភាព សារព័ត៌មានយើង ដឹងនៅព្រឹកថ្ងៃទី ៤ ខែ មិនា ឆ្នាំ២០២២ ផងដែរថាហេតុការណ៌ បង្ក្រាបនេះដែរបាន ធ្វើរឡើងកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅតាម បណ្តោយផ្លូវជាតិលេខ៧ (ខេត្តក្រចេះ -ខេត្តស្ទឹងត្រែង) ត្រង់ចំណុចអូរច្រឡង់ ស្ថិតក្នុងភូមិអូរឫស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្រោយការបង្ក្រាប កម្លាំងប្រឆាំងបទ ល្មើសសេដ្ឋកិច្ចបាន ប្រគល់រថយន្តនិង ឈើទៅឲ្យខណ្ឌរដ្ឋបាល ព្រៃឈើស្ទឹងត្រែង ធ្វើការវាស់វែង និងដោះស្រាយ ទៅតាមនិតិវិធី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *