(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី០៥ខែ មិនាឆ្នាំ២០២២ ឯកឧត្តម មួន់ យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យនិង ជាប្រធានក្រុមការ ងារអភិវឌ្ឍន៍យុវជន ស្រុកម៉ាឡៃបាន ដឹកនាំក្រុមការងារ អភិវឌ្ឍយុវជន ស្រុកម៉ាឡៃរួមដំណើ ដោយលោកសុខ ពេញណនអភិបាលរង ស្រុកម៉ាឡៃនិង លោកសៀង រ៉ា ប្រធានស.ស.យ.ក. ស្រុកម៉ាឡៃ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ នៃឃុំបឹងបេង ឃុំម៉ាឡៃ ឃុំអូរស្រឡៅ ឃុំអូរសំព័រ និងឃុំទួលពង្រ បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលកំពង់ជួបការ ខ្វះខាត និងមានជំងឺនៅតាមខ្នងផ្ទះ និងនាំយកអំណោយ របស់ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារ អភិវឌ្ឍយុវជនខេត្ត បន្ទាយមានជ័យ និងលោកជំទាវ ប្រគល់ជូនដល់ ប្រជាពលរដ្ឋដែល ជួបការលំបាកផ្នែកជីវភាព ចំនួន ១២គ្រួសារ ដោយ១គ្រួសារៗ។
សូមបញ្ជាក់ផងដែរថាប្រជាពលរដ្ឋទាំង១២គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ ចំនួន ១ការ៉ុង មី ចំនួន ១កេស ស្ករស ចំនួន ១គីឡូក្រាម អំបិល ចំនួន ១គីឡូក្រាម ទឹកសុីអុីវ ចំនួន ២ដប ទឹកត្រី ចំនួន ២ដប និងគ្រួសាកំពុងឈឺធ្ងន់១គ្រួសារថវិកា ចំនួន ១០ម៉ឺនរៀលផងដែរ៕