ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំ ស្វែងរកដំណោះ ស្រាយដកហូតយកដី បម្រុងរបស់ ក្រសួងកសិកម្ម ពីជនអនាធិបតេយ្យ ដែលបានលួច ទន្ទ្រានកាន់កាប់!

(ខេត្តស្ទឹងត្រែង)៖ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃ គណៈអភិបាល ខេត្តស្ទឹងត្រែង បានដឹកនាំកិច្ច ប្រជុំស្តីពីការ ស្វែងរកដំណោះ ស្រាយដកហូតយក ដីបម្រុងរបស់ ក្រសួងកសិកម្មពី ជនអនាធិបតេយ្យ មួយចំនួនតូចដែល បានលួចទន្ទ្រាន កាន់កាប់ ស្ថិតនៅក្នុងភូមិបានប៊ុង ឃុំភ្លុកស្រុកសេសាន ខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះ ប្រព្រឹត្តដោយមាន ការចូលរួមពីតំណាង ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ អភិបាលរងខេត្ត តំណាងអយ្យការ សាលាដំបូងខេត្ត, កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ អភិបាលស្រុកសេសាន និងមន្ទីរពាក់ព័ន្ធ មួយចំនួនទៀត។

មានប្រសាសន៍ដឹក នាំកិច្ចប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ ឲ្យដឹងថា ដីបម្រុងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតក្នុងភូមិបានប៊ុង ឃុំភ្លុក ដែលជនអនាធិបតេយ្យ លួចទន្ទ្រានកាន់កាប់ នាពេលនេះ ជាដីដែលក្រសួង កសិកម្ម រុក្ខាប្រមាញ់និង នេសាទមានប្លង់ កាន់កាប់ស្រប ច្បាប់ត្រឹមត្រូវ ដែលដីបម្រុងនេះក្រសួងកសិកម្ម មានគម្រោងរៀប ចំជាមជ្ឈមណ្ឌល ស្រាវជ្រាវពិសោធន៍ ពូជដំណាំកសិកម្ម។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ដីបម្រុងរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទនេះមានទំហំ ១៩១៤,២៣៦៧ហិកតា។ លោកថាកន្លងមក អាជ្ញាធរខេត្តនិងក្រសួង ក៏ធ្លាប់បានសហការគ្នា ចុះទៅជួបស្វែងដំណោះ ស្រាយនិងហាមឃាត់ កុំឲ្យជនអនាធិបតេយ្យ ទន្ទា្រនកាន់កាប់ដោយ ខុសច្បាប់បន្តទៀត បន្តែជនអនាធិបតេយ្យ ទាំងនេះនៅតែបន្ត ទន្ទា្រនកាន់កាប់បន្តទៀត ដោយមិនព្រមស្តាប់។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឲ្យដឹងថាក្រុមជនអនាធិបតេយ្យដែលចូលមកទន្ទ្រានកាន់កាប់ដីកម្រុងរបស់ក្រុសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនាពេលនេះមានចំនួនសរុបទាំង៥០គ្រួសារ ហើយប្រជាពលរដ្ឋទាំងនេះមិនមែនជាអ្នករស់នៅក្នុងមូលដ្ឋាននោះឡើយ។

លោក សុវណ្ណ ពិសេដ្ឋ បន្តថាភាគច្រើន នៃក្រុមអនាធិប តេយ្យទាំងនេះជាក្រុម ចំណូលស្រុកដែល ពីមុនបានមក ធ្វើកម្មករចំការកៅស៊ូ របស់ក្រុមហ៊ុនក្បែតំបន់នេះ ហើយបានចូលមក កាប់ទន្ទ្រានដោយ ខុសច្បាប់នៅ លើដីបម្រុងរបស់ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ដែលមានប្លង់កាន់ កាប់ត្រឹម ត្រូវស្របច្បាប់។

គួបញ្ជាក់ថាលទ្ធផល នៃកិច្ចប្រជុំស្វែងរក ដំណោះស្រាយនា រសៀលថ្ងៃដដែល នេះឯកឧត្តមអភិបាល ខេត្តស្ទឹងត្រែង បានសម្រេចបង្កើត ក្រុមការងារដែល សហការជាមួយ ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ រួមទាំងកម្លាំង ប្រដាប់អាវុធនិង អាជ្ញាធរពាក់ព័ន្ធឲ្យចុះ ទៅអនុវត្តច្បាប់ដក ហូតយកដីពីជន អនាធិបតេយ្យ ទាំងនោះមកវិញហើយ ប្រគល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សម្រាប់ប្រើប្រាស់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *