រថយន្តដឹកឈើទៅ ប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃបាន របស់មេឈ្មួញឈ្មោះមករា ក៍អាស្រ័យដោយ លោកប្រធានច្រក អូរយ៉ាដាវជាអ្នក បើកភ្លើងខៀវអោយ

(ខេត្តរតនគិរី)៖  ប្រភពបានរាយ ការណ៍មកថាឈ្មោះ មករា នោះ គឺកំពុងតែបន្តដឹក ជញ្ជូនឈើយ៉ាង សកម្មខ្លាំងណាស់ ចេញពីតំបន់ភ្នុំកុក ភូមិទាមក្រោមនៃ ស្រុកវើនសៃ ខេត្តរតនគិរីមកស្តុប ទុកមួយស្របក់ នៅក្នុងឃ្លាំងនៅ ចុះចំណោតភ្នំខាង ជើងបឹងយក្សឡោម នាក្រុងបានលុង ទីរួមខេត្តរតនគិរីបន្ត ឆ្ពោះទៅច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ ចូលទៅលក់ឱ្យឈ្មួញ វៀតណាមបានយ៉ាង ងាយមិនមានទាក់ ក្រសែភ្នែកសមត្ថកិច្ច ណាមួយឡើយ។

របរដឹកជញ្ជូនឈើយក ទៅលក់នៅប្រទេសវៀតណាម កំពុងតែមានប្រជាប្រិយ ភាពនិងឈានមុខ គេយ៉ាងសកម្ម បំផុតផងដែរ ប្រចាំតំបន់ភូមិ ភាគឦសាន្តនា ខេត្តរតនគិរីយើងនេះ ដូចជាហូរហែមកហើយ ដែលមានមេការ ជំនាញផ្នែកដឹកជញ្ជូន ម្នាក់ឈ្មោះ ដែលគេជាទូទៅក្នុង ខេត្តហៅថៅកែ ឈើ.មករា ហើយ តែងបម្រើបន្តពី ថៅកែធំដែលគេ ចាត់ចែងឱ្យរត់ការបង់ លុយជូនសមត្ថកិច្ច ថ្នាក់ក្រោមមួយចំនួន ដែលប្រចាំការនៅ មូលដ្ឋានគ្រប់ស្ថាប័ន ក្នុងតំបន់ធ្វើសកម្មភាព រួមទាំងច្រកទ្វារព្រំដែន ផងដែរ។

បន្ទាប់ពីបម្រើបន្តរត់ការ បង់លុយជូនសមត្ថកិច្ច ក៏នៅមានបង់លុយជូន អ្នកកាសែតដែរហើយ ថែមទាំងជាអ្នកម៉ៅ ការបម្រើបន្តដឹក ជញ្ជូនឈើខុសច្បាប់នោះ យ៉ាងសកម្មនិងយ៉ាង គំហុកទៀតផង។

ឯមុខជំនួញឈើឆ្លង ដែនមួយនេះគេស្គាល់ ច្បាស់ថាមានមេឈ្មួញ​ ធំនៅបង្គាប់បញ្ជាពី ក្រោយនិងផ្តល់សិទ្ធិ ឱ្យអ្នកបម្រើរត់ការ រូបនេះមានកាយសម្បទា មិនគ្រប់គ្រាន់ទើបអ្នកធំ និងសមត្ថកិច្ច មន្ត្រីជំនាញ  ក្នុងខេត្តរតនគិរី ទាំងមូល មិនហ៊ានបង្ក្រាបជា ហេតុធ្វើឱ្យឡើងចាង ហ៊ានប្រព្រត្តបទល្មើស ធ្វើព្យុះ ធ្វើភ្លៀងតាមអំពើ ចិត្តដើម្បីដឹកជញ្ជូនឈើ លក់ឱ្យឈ្មួញវៀតណាម យកលុយចិញ្ចឹមអ្នកធំ និងមន្ត្រីទាំងនោះ ។

ប្រភពបង្ហើបថា មេការដឹកជញ្ជូនឈ្មោះ មករា នេះប្រើប្រាស់រូបភាព រថយន្តសាំយ៉ុងរហូត ដល់ទៅ៤ឬ៦  គ្រឿងឯណ្ណោះ តែគេរត់ការប្រាប់ សមត្ថកិច្ចនិងអ្នកកាសែត ថាតែពីរគ្រឿងទេមាន សមត្ថកិច្ចខ្លះដឹងខ្លះ មិនដឹងទេ។ ហើយក្នុងចំណោម រថយន្តទាំង៤ឬ៦គ្រឿង នោះគេប្រើស្លាក លេខដូចៗគ្នាតែ មួយ4049 ចំនួនពីរគ្រឿងឯប៉ុន្មាន គ្រឿងផ្សេងទៀតអត់ មានស្លាកលេខទេងាយ ស្រួលបន្លំភ្នែកសមត្ថកិច្ច និងមហា ជនតែមហាជនខ្លះ គេមិនខ្វល់ឈឺក្បាល ជាមួយឡើយព្រោះ រូបភាពដឹកជញ្ជូន បែបនោះជាទម្លាប់ទៅ ហើយសម្រាប់ ខេត្តរតនគិរីនេះ។

គេតែងឃើញរថយន្ត សាំយ៉ុងនោះដឹកជញ្ជូន ឈើពីស្រុកវ៉ើនសៃ ឆ្លងកាត់ក្រុងបានលុង ទីរួមខេត្តរតនគិរី ទាំងថ្ងៃទាំងយប់និង វេលាទាបភ្លឺ នៅតាមផ្លូវជាតិលេខ៧៨A ឆ្ពោះក្បែរច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ សម្ងំចម្ការស្វាយ ចន្ទីក្បែរបង្គោលអង់ តែនសេវាទូរស័ព្ទ០៩៧ រង់ចាំបារាសព្រំដែន បើកនៅពេលព្រឹក ឡើងនិងធ្វើសកម្មភាព រយៈជាង២ខែមកដល់ បច្ចុប្បន្នហើយក្នុងមួយថ្ងៃ រថយន្តមួយគ្រឿងមិន ក្រោម៥ជើងនោះទេ។

រថយន្ដសាំយ៉ុងដែល អ្នករត់ការឈ្មោះ មករា ជាច្រើនគ្រឿងសម្រាប់ ប្រើប្រាស់ដឹកឈើ មិនមានលក្ខណៈគ្រប់គ្រាន់តាម បច្ចេកទេសច្បាប់ ចរាចរណ៍នោះឡើយ ខុសពីរថយន្តដឹក ទំនិញផ្សេងៗទៀត។

ជុំវិញករណីខាងលើនេះ លោក ឃឹម ចិត្រា ប្រធានច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ មិនអាចរកការ បំភ្លឺបានទេជុំវិញបទ ល្មើសឆ្លងដែន នេះ ។

សមត្ថកិច្ចជំនាញនៅ ក្នុងខេត្តវិញចំពោះ រថយន្តសាំយ៉ុងដឹក ឈើនោះបើសិនជាមាន ការស្នើសុំសហ ការបង្ក្រាបណាមួយនោះ តែងឆ្លើយដោះសារ ថាជាប់រវល់ទៅនេះទៅ នោះហើយសមត្ថកិច្ច ខ្លះនិយាយត្រង់ៗ តែម្តងថារថយន្តដឹក ឈើឈ្មោះមករានោះ មិនអាចបង្ក្រាបបានទេ ព្រោះសមត្ថកិច្ចគ្រប់ ស្ថាប័នគេត្រូវរ៉ូវគ្នា រត់ការតាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រោម យ៉ាងរលូនអស់ហើយ បើជំនាញយើងតែ ឯងបង្ក្រាបវាហាក់ ទៅឆ្វេងតែឯងហើយ ទុកឱ្យគេទៅតាមដំណើរចុះ។

ជាការពិតណាស់បើ គ្មានការអនុញ្ញាតពី អាជ្ញាធរខេត្តនិងការបើក ភ្លើងខៀវជូនពីប្រធាន ច្រកអន្តរជាតិអូរ យ៉ាដាវនោះទេរថយន្តដឹក ឈឺជាច្រើនគ្រឿងរបស់ មករា ចូលទៅវៀតណាម របស់មេឈ្មួញ ឈ្មោះ មករា ក៏មិនអាចដំណើរការ បានដោយរលួនដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *