(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបំបែក សំណុំរឿងឃាតកម្ម សម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានដោយជោគជ័យ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ដោយជនដៃដល់ត្រូវ សមត្ថកិច្ចតាមស្រាវជ្រាវ ចាប់ខ្លួននៅក្នុង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាព កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រតិបត្តិការនេះធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាង យកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើក ការស្រាវជ្រាវបន្ទាន់ ក្រោយកើតហេតុ និងមានការសម្រប សម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជា កម្លាំងជំនាញ នាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ បានសហការជា មួយកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ និងអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវ រហូត ដល់រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ទេីបកំណត់បាន ទីតាំងលាក់ខ្លួន របស់ជនសង្ស័យ និងឈានទៅដល់ ការឃាត់ខ្លួនបាននៅ ចំណុចសណ្ឋាគារ ម៉ាន់ ស៉ីគ័ង ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ជនដៃដល់ដែលសមត្ថកិច្ច ចាប់ខ្លួនឈ្មោះ LI XIAO JIANG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG 9171185 និងបានដកហូតអាវុធខ្លី មួយដេីម ម៉ាក BERETTA (ប្រេីហ្គាស), ប្រាក់ដុល្លារសែន ០១ដុំ និងទូរស័ព្ទ ០១គ្រឿង។
ដោយឡែកជនរង គ្រោះមានឈ្មោះ LOU ZHIJIN ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E 88842731 បានយកខ្សែចងដៃ , ចងជេីងជាប់ ហេីយច្របាច់បំពង់ក នឹងផ្ទប់ផ្លូវដង្ហេីម រហូតដល់ស្លាប់នៅនឹង កន្លែងកេីតហេតុ។
សូមជម្រាបថា នៅវេលាម៉ោង ១៖០០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ មានករណី ឃាតកម្មកើតឡើង ស្ថិតនៅក្នុងបន្ទប់ជួល មួយកន្លែង ជាន់ទី០១ តាមបណ្តោយផ្លូវលេខ១០២ ក្រុម០២ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើ លដល់កម្លាំង សមត្ថកិច្ចថា មានមនុស្សដេក សម្លាប់នៅក្នុងបន្ទប់ ហើយកម្លាំង ជំនាញបើកការ ស្រាវជ្រាវតែម្ដង។
បច្ចុប្បន្នជនដៃដល់ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្រគល់ឲ្យស្នង ការដ្ឋាន នគរបាលខេត្តព្រះសីហុ ន ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធី៕