អគ្គិភ័យឆាបឆេះផ្ទះ មួយកន្លែងស្ទើរទាំងស្រុង និងបណ្ដាលឲ្យ មនុស្ស៣នាក់ រងរបួសធ្ងន់និងស្រាល

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនី ពីបង្គោលភ្លើងមុខផ្ទះ បណ្តាលអោយរាលដាល បង្កជាអគ្គិភ័យ ឆាបឆេះដល់ផ្ទះបងប្អូនក្បែនោះ បណ្តាលឱ្យរងការខូចខាតសម្ភារៈ ក្នុងផ្ទះស្ទើរទាំងស្រុង រួមមានរថយន្ត ម៉ូតូ រម៉កកង់៣ និងបណញដាលឲ្យ មនមនុស្សយរង របួសធ្ងន់ស្រាលចំនួន ៣នាក់ ត្រូវបានដឹកបញ្ជូន យកទៅសង្គ្រោះនៅ ឯមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ នៅចំណុចផ្ទះលក់សម្ភារៈ ដេពូក សាឡុង នៅតាម បណ្ដោយផ្លូវលេខ១២២ ក្រោយមន្ទីពេទ្យ កុមារជាតិ ក្នុងមូលដ្ឋាន សង្កាត់ទឹកល្អក់ទី ១ខណ្ឌទួលគោកខណ្ឌ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យ ដឹងថា នៅមុនពេលកើតហេតុ គឺមានការឆ្លងចរន្ត អគ្គិសនីបង្គោលភ្លើង នៅមុខផ្ទះបងប្អូន ប្រជាពលរដ្ឋ ខណៈនោះបងប្អូន ប្រជាពលរដ្ឋក៏បាននាំគ្នា យកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងបាន ហើយអណ្ដាតភ្លើងបាន រីករាលដាលឆេះ ដល់ផ្ទះបងប្អូន ប្រជាពលរដ្ឋយ៉ាង សន្ធោសន្ធៅតែម្ដង។

សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់គោលដៅ ខាងលើនិងបានរាយការណ៍ បន្តទៅកម្លាំងនគរបាល ជំនាញការិយាល័យ បង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ បានចេញរថយន្ត ពន្លត់អគ្គិភ័យមកជួយ អន្តរាគមន៍ជាច្រើនគ្រឿង មកដល់ទីតាំងកើតហេតុ ដើម្បីបាញ់ពន្លត់តែ អណ្ដាតភ្លើងឆាបឆេះ យ៉ាងខ្លាំង បណ្ដាលឱ្យឆេះសម្ភារៈ នៅក្នុងផ្ទះខូចខាតស្ទើរ ទាំងស្រុងរួមមានរថយន្ត ម៉ូតូ រ៉ឺម៉កកង់បី និងបណ្ដាលឲ្យមនុស្ស រងរបួសធ្ងន់ស្រាលចំនួន ៣នាក់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា ទទួលបានព័ត៌មានបាន ឱ្យរថយន្តពន្លត់អគ្គិភ័យ មកដល់ទីតាំងកើត ហេតុចំនួន ៣៦គ្រឿងប្រើប្រាស់អស់ទាំង ៣៦គ្រឿង ទើបរលត់ រួមមានរថយន្ត ពន្លត់អគ្គិភ័យរបស់ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ,រថយន្តពន្លត់អគ្គិភ័យ របស់ទីក្រុងជ្រោយចង្វាocic, រថយន្ត ពន្លត់អគ្គិភ័យរបស់ ក្រុមហ៊ុនស្រាបៀរកម្ពុជា, និងរថយន្តពន្លត់អគ្គិភ័យ របស់ក្រសួងមហាផ្ទៃ។

លោកនាយការិយាល័យ បានឱ្យដឹងថា ទំហំនៃការខូចខាតឬសម្ភារៈ ក្នុងផ្ទះស្ទើរទាំងស្រុង ដោយរួមមានរថយន្ត ១គ្រឿង ម៉ាក Toyota raize ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-2663 ម៉ូតូ១គ្រឿង រម៉កសម្រាប់ដឹកសម្ភារៈ មួយគ្រឿងផងដែរ និងរងរបួសមនុស្សស្រី ៣នាក់ ធ្ងន់ម្នាក់ស្រាល២នាក់។  និងរាលដាលដល់ផ្ទះជិតខាង ចំនួន២ល្វែងបន្ថែមទៀត រងការខូចខាតបន្តិចបន្តួច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *