ល្បែងស៊ីសងរីកស្គុះស្គាយ នៅក្នុងខេត្តកំពតបង្ករ ផលប៉ះពាល់ដល់ ប្រជាជនក្នុងមូលដ្ឋាន ស្នើរឲ្យអាជ្ញាធរ ធ្វើការបង្ក្រាប

(ខេត្តកំពត)៖ ទីតាំងល្បែង ស៊ីសងមួយកន្លែង «សង្វៀនមាន់ជល់ នឹងអាប៉ោង» ស្ថិតនៅក្នុងកាស៊ីណូ ដែលមានយីហោ សុខ គីមម៉េង ស្ថិតនៅច្រកទ្វារ ទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ពេលនេះកំពុងតែ បង្កការក្តៅក្រហាយ ដល់ពលរដ្ឋខ្មែរជាច្រើន ដោយសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានបង្ក្រាប។

ពាក់ព័ន្ធទៅនឹង ករណីខាងលើនេះ មហាជនជាច្រើបាន រិះគន់ ទៅលេីអាជ្ញាធរ និង សមត្ថកិច្ច ក្នុង មូលដ្ឋាន ដែលមានលោក អូន ខន អភិបាលស្រុកកំ ពង់ត្រាច រួមទាំងលោក សេង សុគន្ធ ចាត់ អធិការស្រុកកំពង់ត្រាច ដោយអស់លោក ទាំងពីរមិនគួរណាធ្វើ អាកប្បកិរិយាព្រងើយកន្តើយ ដោយរក្សា ភាពស្ងៀមស្ងាត់នោះទេ។

ពលរដ្ឋបន្តរិះគន់ថា ទង្វើ និងសកម្មភាព របស់លោក អូន ខន អភិបាលស្រុក រួមទាំងលោក សេង សុគន្ធ ចាត់ អធិការស្រុក កំពុងតែអនុវត្តផ្ទុយ ពីគោលនយោបាយ របស់ សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ចំពោះសកម្មភាព ដែលម្ចាស់កាស៊ីណូ សុខ គឹមម៉េង ដែលកំពុងតែបង្កើត សង្វៀនជល់មាន់ និងអាប៉ោង ថែមទាំង បណ្តែតបណ្ដោយឲ្យ ពលរដ្ឋខ្មែរចូលលេងល្បែង យ៉ាងអាណាធិបតេយ្យ ដោយគ្មានខ្លាចញញើត ច្បាប់ខាងលើនេះ គឺកំពុងតែប្រព្រឹត្ត អំពើផ្ទុយពីច្បាប់ស្តីពី ការគ្រប់គ្រង ល្បែង ពាណិជ្ជកម្ម ដែលក្រសួង ពាក់ព័ន្ធផ្តល់អាជ្ញា ប័ណ្ណអោយ។

ប្រជាពលរដ្ឋជាច្រើនស្នើសុំ ដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមលោកអភិបាល មេត្តាចាត់មន្ត្រីជំនាញ ចុះបង្ក្រាបទីតាំងល្បែង ស៊ីសងក្នុងកាស៊ីណូ ខាងលើនេះផងទាន។

ពលរដ្ឋស្នើដល់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត សូមលោកស្នងការចាត់ បទបញ្ជាដល់លោកសេង សុគន្ធ ចាត់ អធិការស្រុកកំពង់ត្រាច អោយដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងល្បែង ស៊ីសងក្នុងកាស៊ីណូ ដែលល្មើសនិងច្បាប់ ស្តីពីការគ្រប់គ្រង ល្បែង ពាណិជ្ជកម្ម ផង ដើម្បីធានាបាននូវ សុខសន្តិភាពដល់ ប្រជាពលរដ្ឋខ្មែរទូទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *