(ខេត្តឧត្ដរមានជ័យ)៖ តើជាការពិតដូចពល រដ្ឋលើកឡើងដែរទេថា លោក អ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ កំពុងត្រូវថ្នាំសណ្តំអ្នក បើកវង់ល្បែងជល់មាន់ និង អាប៉ោង ខុសច្បាប់របស់ ឈ្មោះ ជួន ឡេង ដែលកំពុងបើក លេងបានយ៉ាង រលូនឡើងវិញហើយ,,, ក្រោយពីលោកអធិការ ធ្លាប់ដឹកនាំកម្លាំង ចុះបង្ក្រាប និងបានធ្វើកិច្ចសន្យា អោយលោក ជួន ឡេង បញ្ឈប់បើកវង់ល្បែង ស៊ីសងម្តងហើយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
ប្រជាពលរដ្ឋនាំគ្នារិះ គន់យ៉ាងចាស់ដៃ ទៅលោក អ៊ួច ម៉ៅ អធិការស្រុក ត្រពាំងប្រាសាទថា៖ ការបង្ក្រាប ទីតាំងជល់មាន់លោក ជួន ឡេង ខាង កាលពីខែមករា គឺលោកអធិការ លេងឆាកល្ខោន បិតបាំងថ្នាក់លើ កុំអោយស្ដីបន្ទោស និងដោះខ្លួនមិនអោយមាន ការពាក់ពន្ធ័ប៉ុណ្ណោះ! ដោយឡែកបច្ចុប្បន្ននេះ លោក ជួន ឡេង កំពុងតែបើកទីតាំងជល់មាន់ និងអាប៉ោង ស៊ីសងខុសច្បាប់ បាយ៉ាងរំភើយ ដោយមិនរំខានដល់លោក អ៊ួច ម៉ៅ អធិការស្រុក ត្រពាំងប្រាសាទ បង្ក្រាបឡើយ។
ប្រជាពលរដ្ឋសង្ឃឹមថា៖ លោកឧត្ដមសេនីយ៍ទោ ហ៊ួត សុធី ស្នងការដ្ឋាន នគរបាលខេត្តឧត្ដរមានជ័យ លោកបានជ្រាបព័ត៌មាន នេះហើយ លោកមិនបណ្តែត បណ្ដោយអោយទីតាំង ជល់មាន់របស់លោក ជួន ឡេងដំណើរការត ទៅទៀតនោះទេ ដើម្បីអនុវត្តគោល នយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពទាំង៧ចំនុច។
បើយោងប្រភពពីសមត្ថកិច្ច ម្នាក់ដែលមិនពេញ ចិត្តនិងស្អប់ខ្ពើមល្បែង ស៊ីសងខុសច្បាប់ សុំមិនបញ្ចេញ ឈ្មោះបានបញ្ជាក់ថា៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នេះ លោក ជួន ឡេង បានណាត់ជល់មាន់ និង អាប៉ោង ស្ថិតក្នុងភូមិក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដោយប្រើមូលដ្ឋានថ្មី ចល័តទីតាំងលេង ដោយមានការណាត់ ជួបគ្នាតាមទូរស័ព្ទ តាមការចង្អុលបង្ហាញពី សមត្ថកិច្ចក្នុងមូលដ្ឋាន មួយចំនួនតូច ដែលបាទទួល សំណូកពីលោក ជួន ឡេង។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន យើងរងចាំការបកស្រាយ បំភ្លឺពីលោកអធិការ ស្រុកត្រពាំងប្រាសាទ រាល់ម៉ោងធ្វើការ៕