(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃវេនទី១០នេះក្រុម គ្រួសារលោកឧត្តម សេនីយ៍ត្រីបោនប៊ិន មេបញ្ជា ការកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារទាំងមូល នាយទាហានរង និងពល ទាហាន នៃកងរាជអាវុធ ហត្ថខេត្តបន្ទាយ មានជ័យសប្បុរសជន និងពុទ្ធបរិស័ទ ជាច្រើនរយ នាក់បានស្រុះស្រួលមូលមតិ គ្នាជាឯកច្ឆ័នធ្វើបុណ្យ កាន់បិណ្ឌវេនទី១០ ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី ២២ និង២៣ខែកញ្ញាឆ្នាំ២០១៩ នេះនៅវត្តកុដ្ឌបុព្វតា ភ្នំជញ្ជាំង ស្ថិតក្នុងភូមិគាប សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមូលបច្ច័យ បានចំនួនជាង៤១លានរៀល ដើម្បីយកទៅ កសាងក្នុង វត្តបន្តនិងដើម្បីថ្វាយ ទានចំពោះព្រះសង្ឃ ដែលគង់ចាំព្រះ វស្សា អស់ត្រីមាសនិងក៏ដើម្បី ឧទ្ទិសកុសលជូន ដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិ ទាំងឡាយក្នុងវត្ត សង្សានេះផងដែរ។
ក្នុងពិធីបុណ្យវេនទី១០ នៅវត្តភ្នំជញ្ជាំងនោះលោក បោនប៊ិនបានមាន ប្រសាសន៍ថាដោយសារ សព្វថ្ងៃនេះប្រទេស ជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញក្រោម ការថ្នាក់ដឹក នាំដ៏រឹង មាំរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាបាន បញ្ចប់ សង្រ្គាមរាំរ៉ៃ ដែលផ្តល់ឱកាស ឲ្យយើងទាំងអស់គ្នាមាន ពេលវេលាគ្រប់គ្រាន់ សម្រាប់ធ្វើការ អភិវឌ្ឍប្រទេសលើ គ្រប់វិស័យពិសេស វិស័យព្រះពុទ្ធសាសនា។
លោកអាចារ្យប្រាក់សុភ័ត បានមានប្រសាសន៍ថាភ្ជុំ បិណ្យនេះវាមាសារៈសំខាន់ ណាស់សំរាប់ ប្រជាជនខ្មែរទូទាំង ប្រទេសនៅថ្ងៃភ្ជុំបិណ្ឌដែល រយះពេល១៥ថ្ងៃនោះ ពុទ្ធបរិស័ទបាននាំគ្នា ទៅវត្តយកទៀន ធូបផ្កាភ្ញីបូជាចំពោះ ព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយក នូវបច្ច័យទេយ្យទានគ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខទៅវេរ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផលា និសង្សជូនទៅដល់វិញ្ញានក្ខន្ធ បុព្វការីជនមាន មាតាបិតាជីដូនជីតា ញាតិការទាំង៧សណ្ដាន។
ហើយការធ្វើបុណ្យកាន់ បិណ្ឌនេះក៏ដើម្បីឧទ្ទិស ដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបប ប្រល័យពូជ សាសន៍ ប៉ុលពត ហើយជាពិសេស ជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញ្ញាណ ក្ខន្ធអ្នកទាំងអស់ឲ្យបាន ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយក្នុង ឪកាស បុណ្យភ្ជុំបិណ្ឌនេះផងដែរ។
ក្នុងពិធីបុណ្យភ្ជុំបិណ្យនេះ គឺធំជាងគេក្នុងចំណោម បុណ្យធំៗជាប្រពៃណីខ្មែរ ច្រើនទៀតដែល ប្រជាពលរដ្ឋបាន គោរពបូជាឥតមានខ្ចោះ នៅក្នុងប្រទេសកម្ពុជា យើងនេះ។
ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេចាប់ផ្តើមធ្វើវេន បុណ្យទី១នៅថ្ងៃទី ១៣ខែកញ្ញាឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៨ខែ កញ្ញា ឆ្នាំ២០១៩ ជាថ្ងៃបិណ្ឌធំបញ្ចប់ កម្មវិធីភ្ជុំបិណ្ឌនេះ តែម្តងជាកិច្ចបញ្ចប់ លោក មេបញ្ជាការនិង សហការីអាវុធហត្ថ បានចូលរួមជាបច្ច័យ ចំនួន៤១.៥០០.០០០ រៀលប្រគេន ដល់ ព្រះចៅអធិការ ដើម្បីយកទៅបម្រើ ការក្នុងវត្ត និងបានប្រគេនបច្ច័យ ដល់ព្រះសង្ឃចំនួន ១៩អង្គ ក្នុង១អង្គ ១៥០.០០០រៀល បន្ថែមទៀតផង៕