(ខេត្តសៀមរាប)៖ ហេតុការបង្ករ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខណៈដែលថ្ងៃ៨មីនា ជាថ្ងៃនៃទិវាសិទ្ធិនារី អន្តរជាតិផងនោះ បែរជាមានករណីឃាតកម្ម ប្តីចិត្តសាហាវព្រៃផ្សៃ សម្លាប់ប្រពន្ធរបស់ ខ្លួននៅក្នុងផ្ទះរួច រួចរត់ទៅសារភាព ប្រាប់សមត្ថកិច្ចប៉ូលីស នៅប៉ុស្តិ៍ស្លរក្រាម ទាំងដែលខ្លួន ប្រាណប្រឡាក់ សុទ្ធតែឈាម ។
ករណីឃាតកម្មដ៍ សាហាវមួយនេះ បានកើតឡើងនៅវេលា ម៉ោង៧ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពព័ត៌មានពីសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប បានប្រាប់ ឲ្យដឹងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះថា ចុះវិញករណីនេះ បើតាមការសាក សួរទៅលើជនសង្ស័យ ជាប្តី បានប្រាប់ សមត្ថកិច្ចថា ខាងប្រពន្ធដែល ជាជនរងគ្រោះ មានសូវ រវី រវល់ជាមួយ គ្រួសារខាងប្តី ប៉ុន្មាននោះទេ ដែលធ្វើឲ្យប្តីមាន ការអាក់អន់ស្រពន់ចិត្ត ណាមួយជន សង្ស័យជាប្តី ក៏កើតនៅជំងឺកូវីដផង និងជំងឺក្រពះ និងតម្រងនោមផង ប្រចាំកាយរ៉ាំរ៉ៃ ក្នុងខ្លួនផង ដោយប្រពន្ធបានប្រាប់ប្តី ឲ្យព្យាយាមផឹកទឹក ក្រូចឆ្មារឲ្យច្រើន ដើម្បីបាត់ តែដោយសារតែប្តីកំពុងអន់ចិត្តផងនោះ ខឹងនឹងប្រពន្ធផងព្រោះផឹកទៅគាត់ឈឺពោះ ក៏កើតមានភាពមួរមៅ ខណៈប្រពន្ធកំពុងឈរធ្វើម្ហូប ជនសង្ស័យជាប្តីក៏ រុញប្រពន្ធទម្លាក់ ពីលើកាំជណ្តើរ រួចហើយក៏យក កាំបិតបុង័តោ មកកាប់ចិញ្ច្រាំ ទៅលើប្រពន្ធ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ ។
ជនសង្ស័យជាប្តីខាងលើ ដែលមានឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅផ្ទះកើតហេតុខាងលើ ហើយបើតាមការបញ្ជាក់ពីក្រុមគ្រួសារសាច់ញាតិ ថាជនសង្ស័យរូបនេះមានសតិមិនសូវប្រក្រតី តែសមត្ថកិច្ចមិនហ៊ាន សន្និដ្ឋាននោះទេ ព្រោះគ្មានឯកសារ ពីពេទ្យបញ្ជាក់ ហើយពេលនេះ ត្រូវ បានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយកើតហេតុ គេសង្កេតឃើញ សមត្ថកិច្ចនគរបាលន កម្លាំងកងរាជអាវុធហត្ថ រួមនិងក្រុមគ្រូពេទ្យ .ជំនាញ ផ្នែកកោសល្យវិច័យ កំពុងហ៊ុព័ទ្ធខ្សែ នៅទីតាំងកើតហេតុ ដើម្បីចូលទៅពិនិត្យ សាកសពរជនរងគ្រោះ និងប្រគល់សពឲ្យ សាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ លោកសឿនវ៉ាន់ម៉ាន់លី