(ខេត្តបាត់ដំបង)៖ យោងតាមរបាយការណ៍ របស់មន្ត្រីនគរបាលជំនាញ នៃអធិការដ្ឋានស្រុកគាស់ ក្រឡបានឱ្យដឹងថា កាលពីរសៀលថ្ងៃ អង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៤០នាទី់ មានករណីយុវ័យម្នាក់ ដើរដេញគោឱ្យវិល ត្រឡប់មកផ្ទះវិញ ស្រាប់តែចៃដន្យមាន គោមួយក្បាលបាន ដើរជាន់គ្រាប់មីនតោន បណ្ដាលឱ្យផ្ទុះងាប់ គោ១ក្បាល និងម្ចាស់គោក៏ស្លាប់ នៅនឹងកន្លែងកើត ហេតុនោះដែរ។ ហេតុការណ៍នេះបាន កើតឡើងនៅចំណុចឆ្លាក ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សមត្តកិច្ចបាន បន្តឱ្យដឹងទៀតថា យុវវ័យដែលរងគ្រោះ ដោយសារមីនតោន ផ្ទុះស្លាប់នោះមាន ឈ្មោះ សឿន វ៉ាន់ស៊ីង ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។
ក្រោយពីកើតហេតុ សមត្តកិច្ចនគរបាល ជំនាញនៃអធិការដ្ឋាន ស្រុកគាស់ក្រឡ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំឆ្នាល់មាន់បាន ចុះពិនិត្យ រួចក៏បាន ប្រគល់សពយុវ័យ រូបនេះឱ្យទៅក្រុម គ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕ ដោយលោក សឿនវ៉ា ន់ម៉ាន់លី