(ខេត្តបាត់ដំបង)៖ ធ្លាយរឿងអាស្រូវមួយ ចេញពីវិទ្យាល័យ ហ៊ុន សែន តាស្តា បន្ទាប់ពីមាន អាណា ព្យាបាល សិស្ស ជាច្រើនបានសម្តែង នូវការមិនពេញចិត្ត ទៅលើលោកនាយកសាលា ដោយសារតែ មានការដកហូត ទូរស័ព្ទពីសិស្សយក ទៅទុករាប់ខែ រហូតដល់១ឆ្នាំ មិនប្រគល់អោយ វិញបើទោះបីជា ពួកគាត់ចូលខ្លួន ទៅធ្វើកិច្ចសន្យាជំនួស កូនៗរបស់ គាត់ ក៏ដោយ។
ថ្មីៗនេះមានមាតាបិតា សិស្សជាច្រើនដែលមាន កូនរៀននៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន ស្ថិត ក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានប្រតិកម្ម ទៅលើលោកនាយក សាលាឈ្មោះ សុខា ប៊ុណ្ណា ដែលបានចាប់ដក ហូតទូរសព្ទ័ពីសិស្ស ជាច្រើនគ្រឿង ដោយប្រើភាសាថា ជាការព្រមានទៅ លើសិស្សណា ដែលលែងទូរស័ព្ទក្នុង ម៉ោងសិក្សាដែលលោក ដកហូតនេះទៅតាម បទបញ្ជាផ្ទៃក្នុងរបស់សាលា។
ឆ្លើយតបនឹងសំណួរ អ្នកសារព័ត៌មាន លោកនាយក សុខា ប៊ុនណា បានឲ្យដឹងថា ការធ្វើបែបនេះគឺក្នុង គោល បំណង ពង្រឹងសិស្សានុសិស្ស មិនអោយមានការលែងទូរស័ព្ទនៅក្នុងម៉ោងសិក្សា។ លោកបន្ថែមទៀតថាមកទល់ថ្ងៃ នេះលោក ចាប់ដកហូតទូរស័ព្ទជាច្រើនគ្រឿងហើយ ដោយក្នុងទូរស័ព្ទដែលចាប់គឺលោករក្សាទុក(ដាក់គុក)មាន កំណត់ រយ:ពេល មួយឆ្នាំ ចំពោះរឿងចូលខាតលោកមិនបានឆ្លើយថាទទួលខុសត្រូវឡើយ។
ចុងក្រោយលោកបាន សង្កត់ធ្ងន់ថា បើ ទោះ បីជាអាណាព្យាបាលសិស្ស ចូលខ្លួនមកធ្វើ កិច្ចសន្យាក៏ដោយ ក៏លោកមិនប្រគល់ អោយវិញជាដាច់ខាត តែបើចង់ បាន ទូរស័ព្ទវិញ គឺលោកប្រគល់ អោយវិញបាន លុះត្រាតែសិស្ស នោះចាកចេញពីសាលានេះ ហើយទៅ រៀននៅកន្លែង ផ្សេង ដោយមិនអនុញ្ញាត អោយរៀននៅក្នុង វិទ្យាល័យនេះត ទៅទៀតបានឡើយ។
មួយរយ:នេះក៏ មានសិស្សខ្លះទទួលបានមកវិញ នៅក្នុងរយ:ពេលនៃ ការដកហូត ៦ ខែ ប៉ុន្តែទូរស័ព្ទតម្លៃរាប់រយដុល្លារ ពេលយកមកវិញ ត្រូវគាំងគ្រឿងអស់ ប្រើលែងកើតទៅហើយ ដូច្នេះតើអ្នកណាទទួល ខុសត្រូវលើបញ្ហានេះ? ចំពោះ លោក សំអាត ប្រធានការិយាល័យ អប់រំស្រុកសំពៅលូន លោកបានឲ្យដឹងថា រាល់ការរឹតបន្តឹង និងការចាប់ ដកហូត ទូរស័ព្ទសិស្សដោយ មានកំណត់ពេល មួយឆ្នាំបែបនេះ លោក មិនបានដឹងនោះទេ លោកបានឲ្យអាណា ព្យាបាល ទៅទំនាក់ ទំនងជាមួយលោក នាយកផ្ទាល់ ហើយលោក នឹងឲ្យក្រុមការងារ ចុះសិក្សាក្នុងរឿងនេះ។
ដោយឡែកខាងឪពុក ម្តាយសិស្សនៅសាលាខាង លើកំពុងឆ្ងល់លោកនាយក ហ្នឹងយកច្បាប់មកពីណា! តើមានច្បាប់ដកហូត យកទូស័ព្ឌគ្មានដែន កំណត់តាមរបៀបចង់ សុីដាច់ចឹងដែររឺទេ? វាគួរតែមានការ យោគយល់រឺមានការ ណែនាំនៅ ពេលដែលអាណាព្យាបាល ចូលខ្លួនទៅធ្វើកិច្ច សន្យាទទួលកំហុស ចំពោះកូនៗពួកគេ បានប្រព្រឹត្តខុសនឹង វិន័យសាលា ឫក៏លោកនាយកតម្រូវ ឲ្យសិស្សណាដែល លេងទូរស័ព្ទក្នុង ថ្នាក់នោះត្រូវកត់ មេរៀនណាមួយឲ្យ បាន១០០ចប់ជាដើម ដើម្បីជាការព្រមាន និងឲ្យពួក សិស្យទាំងនោះចេះ ចាំមេរៀនទៀតផងដើម្បី ជាទំពាំងស្នងឫស្សី។
ពួកគាត់ បាន បន្ថែមថា៖ តើបទបញ្ជាផ្ទៃក្នុង របស់លោក សុខា ប៊ុណ្ណា ជានាយកនៃ វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន បានចែង អំពីបញ្ជាដកហូតទូរស័ព្ឌនេះដែររឺទេ តើលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានជ្រាប ដែរ ឫទេ? ដោយឡែកត្រង់មាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០១១ ទំព័រ១១៦ និយមន័យនៃ អំពើលួច គឺជាអំពើដកហួតដោយ ទុច្ចរិតនូវទ្រព្យសម្បត្តិ ឫវត្ថុផ្សេងទៀតរបស់អ្នកដ៏ទៃ តាមគ្រប់មធ្យោបាយ ក្នុងគោលបំណង យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
ជាសំណូមពរពីអាណា ព្យាបាលសិស្សខាង លើបានស្នើសុំមកអង្គភាព យើងខ្ញុំអផួចួយចុះផ្សាយ និងសូមសួរតាម ត្រង់ទៅកាន់លោក ប្រធានការិយាយ័យ អប់រំស្រុក សំពៅលូន រឺ លោកប្រធាន មន្ទីរ អប់រំខេត្តបាត់ដំបង មេត្តាបកស្រាយ ឲ្យបានច្បាស់ ថាតើវាជាច្បាប់ របស់ក្រសួង អប់រំដែលដាក់ ឲ្យសាលានានាអនុវត្តន៍ រឺក៏ជាច្បាប់ លោកនាយក សុខា ប៊ុនណា នៃវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន តែម្នាក់ឯង៕