សមត្ថកិច្ចកងរាជ អាវុធហត្ថសហការ ជាមួយមន្ត្រីគយ ឃាត់រថយន្តស៊េរីទំ នើបអត់ពន្ធ ចំនួន៦គ្រឿង ដើម្បីយកមក អនុវត្តការនីតិវិធី !!!

(ខេត្តក្រចេះ)៖ មន្ត្រីគយ និងរដ្ឋាករ ខេត្តក្រចេះ មន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សហការជាមួយ មន្ត្រីកងរាជអាវុធ ហត្ថខេត្តក្រចេះ ដោយមានការ សម្របសម្រួល ពីលោកព្រះរាជអាជ្ញា ខេត្តក្រចេះ ធ្វើការចុះបង្ក្រាប បានរថយន្ត អត់ពន្ធបានចំនួន ០៦គ្រឿង នៅក្នុងភូមិសាស្រ្ត ខេត្តក្រចេះកាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងភូមិសាស្រ្ត ខេត្តក្រចេះ។

ការចុះបង្ក្រាបនេះ យោងតាមអនុសាសន៍ របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី  ទទួលបន្ទុកជា អគ្គនាយកនៃអគ្គ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើករណីផុតសុពល ភាពនៃការ បន្ធូរបន្ថយប្រាក់ ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់ នៅក្នុងស្រុក និងដោយមានការ ចង្អុលបង្ហាញពី លោកអគ្គនាយករង និងជាប្រធាន នាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។

រថយន្តស៊េរីទំនើបអត់ ពន្ធទាំង៦គ្រឿងរួមមាន៖ ១៖ រថយន្តម៉ាក Lexus 570 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4030។ ២៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8255។ ៣៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2848។ ៤៖ រថយន្តម៉ាក TUNDRA ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ក្រចេះ 2C-7707។ ៥៖ រថយន្តម៉ាក Lexus Rx 400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1501។ ៦៖ រថយន្តម៉ាក Lexus HS 250H ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ខម2-2812។

រថយន្តទាំងអស់បាននាំ យកមករក្សាទុកជា បណ្តោះអាសន្ន នៅទីតាំងឈរជើង របស់គយការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ពញាក្រែក ដើម្បីធ្វើកំណត់ហេតុ ល្មើសច្បាប់គយ នឹងបន្តទៅ តាមនីតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *