លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អំពាវនាវដល់ សមត្ថកិច្ចចាត់វិធាន ការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោស ចំពោះជនប្រព្រឹត្តល្មើស ទៅតាមនីតិវិធីច្បាប់ និងស្នើឲ្យសារព័ត៌មាន បានផ្សព្វផ្សាយដោយ មានការភាន់ច្រឡំ !!!

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះបាន ចេញសេចក្តីបំភ្លឺថា៖ នាថ្មីៗនេះ មានសារព័ត៌មាន មួយចំនួន បានផ្សព្វផ្សាយ អំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថាជា ជំនួយការរបស់ឯកឧត្ដម ដោយបានយក ឈ្មោះរបស់ឯកឧត្ដម ទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន តាមរយៈការយកលុយ ជាថ្នូរនឹងការបញ្ចូល ក្របខណ្ឌកងយោធ ពលខេមរភូមិន្ទជាដើម។ នេះបើយោងតាមសេចក្តីបំ ភ្លឺរបស់នាយឧត្ដមសេនីយ៍ ឈុំ សុជាត ដែល បណ្ដាញសារព័ត៌មាន បហគ្រាសប្រម៉ាញ់ជាយដែន យើងទើបទទួល បាននៅព្រឹកនេះ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ សូមធ្វើការបដិសេធទាំង ស្រុងចំពោះការផ្សព្វផ្សាយ ដែលមិនបានបញ្ជាក់ឲ្យ បានត្រឹមត្រូវនេះ ហើយសូមបញ្ជាក់ដែរថា រូបឯកឧត្ដមមិនដែល មានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វ ផ្សាយនោះទេ។ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរមានការផ្សព្វផ្សាយ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់លោកនិង ក្រសួងការពារជាតិឡើយ។

ជុំវិញបញ្ហានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត ស្នើសុំនិងអំពាវនាវដល់សារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយដោយមានការភាន់ច្រឡំ ធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ។

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏សូមអំពាវនាវដល់ ស្ថាប័នមានសមត្ថកិច្ច សូមចាត់វិធានការស្រាវជ្រាវ ដើម្បីយកជនដែល ប្រព្រឹត្តល្មើសមកផ្តាល់ ទាទោសទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *