សមត្ថកិច្ចជំនាញ បញ្ជូនខ្លួន លោកប៉ូលិសម្នាក់និងបក្ខពួក ៤នាក់ទៅកាន់ តុលាការករណីយក កាំភ្លើងភ្ជង់បឮនិង វាយខ្នោះ លើជនរងគ្រោះ ថែមទៀតផង..!!!

(ភ្នំពេញ៖ សមត្ថកិច្ចនគរបាល ជំនាញខណ្ឌចំការមន នៅរសៀលថ្ងៃទី១០ ខែមីនាឆ្នាំ២០២២ បានធ្វើការបញ្ជូនខ្លួនលោក ស៊ឹម សុខហេង ជាមន្ត្រីនគរបាលនាយក ដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស និង បក្ខពួក៤នាក់ ទៅអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណី យកកាំភ្លើងខ្លីភ្ជង់ និងវាយខ្នោះ ព្រមទាំងបានយកដុំថ្មគប់ វាយកម្ទេចម៉ូតូរបស់ ជនរងគ្រោះ ។

សូមបញ្ជាក់ថា៖ ហេតុការណ៍នេះបានកើត ឡើងតាមមហាវិថី ព្រះនរោត្ដម មុខក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ជាង២រំលងអធ្រាត្រ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ។

ជនសង្ស័យមានគ្នា ៥នាក់មាន ៖១.ឈ្មោះ ស៊ឹម សុខហេង អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាល នាយកដ្ឋានស៊ើបការណ៍ ខាងក្រៅនិងបច្ចេកទេស ២.ឈ្មោះ សៅ វិចិត្រ ៣.ឈ្មោះ ឈឿង រ៉ាវីន ៤.ឈ្មោះ ប៊ុន ភក្តី និង៥.ឈ្មោះ ឃីសុខហេង ។

ចំណែកជនរង គ្រោះមានគ្នា២នាក់ ១.ឈ្មោះ ផៃ ផានិត និង ២.ឈ្មោះ ឆៃ យ៉ារ័ត្ន ដែលបានធ្វើ ដំណើរចេញពីវត្តលង្កា ទៅផ្ទះនៅចាក់អង្រែក្រោម ។ លុះមកដល់ចំណុចកើត ហេតុក៏បានជួបក្មេង ស្ទាវ២ក្រុម កំពុងដេញវ៉ៃគ្នា រួចបានយកដុំថ្មគប់ ទៅលើជនរងគ្រោះ ។

ពេលនោះជនរងគ្រោះ បានផ្ដួលម៉ូតូរត់ចូល ក្រសួងមហាផ្ទៃ តែត្រូវបានឈ្មោះ ស៊ឹម សុខហេង ជាមន្ត្រីនគរបាល បានយកអាវុធ ខ្លីភ្ជង់និងវាយខ្នោះ ហើយបក្ខពួកមួយ ចំនួនទៀតបានយកដុំថ្ម វាយកម្ទេចម៉ូតូ ជនរងគ្រោះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *