លោកជំទាវ ញ៉ែម សាខន ស ខេង ប្រគេនទៀន ចំណាំព្រះវស្សា និងទេយ្យទាន បច្ច័យដល់ព្រះ សង្ឍចំនួន៦៩វត្តក្នុង ខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន បច្ច័យដល់ព្រះ សង្ឃចំនួន៦៩វត្ត នៅក្នុងខេត្តបាត់ដំបង  ដែលប្រារព្វធ្វើ នៅនៅគេហដ្ឋាន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅខេត្តបាត់ដំបង ។

ក្នុងនោះវត្តគណ: ធម្មយុត្តិតកនិកាយ ១៥វត្ត គណ:មហានិកាយ ៥៤វត្ត ក្នុងខេត្តបាត់ដំបង ដើម្បីឧទ្ទិសកុសល ជូន ជីដូន ជីតា ញាតិការទាំងប្រាំពី សណ្តានដែលបាន ចែកដ្ឋានទៅហើយនោះ។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូល រួមពី ព្រះសង្ឃ ចៅអធិការ ទាំង៦៩វត្ត ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខត្ត មន្ត្រីរាជការ  លោកអភិបាលក្រុង ស្រុក និងលោកអាចារ្យ តាជី យាយជី ។

ទេយ្យទានដែល ត្រូវប្រគេនជូនព្រះ សង្ឃទាំង៦៩វត្ត ដោយវត្តនីមួយៗ ទទួលបានទៀនវស្សា ១គូរ ស្លាដក់១ ចង្ហាន់១ស្រាក់ ផ្លែឈើ១កន្រ្ត អង្ករ៥០គីឡូក្រាម ទឹកក្រូច២កែស ទឹកផ្លែឈើ២កែស ទឹកបរិស័ទ្ធ២កែ សស្ករស២៣គីឡូក្រាម ទឹកដោះគោខាប់២៤កំប៉ុង ត្រីខ១កែសធំ ទឹកត្រី ទឹកស៊ីវអ៊ីវ២យួរមី២កែស និងបច្ច័យ៦០ម៉ឺនរៀល។

ដើម្បីគោរពតាម ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា មានរយៈពេល៣ខែ ដោចាប់ផ្តើមពី ថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែ កក្តិក ។

ក្នុងអំឡុងបុណ្យចូល  ព្រះវស្សានេះ តាមព្រះវិន័យបាន កំណត់ថា ព្រះសង្ឃមិនអាច និមន្តចេញទៅបិណ្ឌ បាត្រនៅខាងក្រៅ បានឡើយ ដោយគង់នៅក្នុង ទីអារាមរហូត។ ដូច្នេះទើបប្រជា ពលរដ្ឋពុទ្ធបរិស័ទ នាំគ្នាយកទៀន ព្រះវស្សា និងទេយ្យវត្ថុទៅ ប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះ វស្សាអស់ត្រីមាស តរហូតមក។

You might like

Leave a Reply

Your email address will not be published. Required fields are marked *