(ខេត្តបន្ទាយមានជ័យ)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍ មួយដ៏រន្ធត់មួយបាន កើតឡើងរវាងរថយន្ត ស៊េរីទំនើប Lexus RX330 បុកជាមួយម៉ូតូបណ្ដាល ឲ្យបុរស២នាក់បានស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ នៅវេលាម៉ោង១និង៣០នាទីទៀបភ្លឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចតាម បណ្ដោយផ្លូវជាតិលេខ៥ ទល់មុខនឹងក្រុម ហ៊ុនម៉ូតូហុងដា ស្ថិតក្នុងសង្កាត់ បាលិល័យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមប្រភពពីប្រជាពល រដ្ឋបានឲ្យដឹងថាករណីនេះ មុនកើតហេតុ មានរថយន្តបង្ក ស៊េរីទំនើបម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-1911 បានបើកបោះពួយយ៉ាង លឿនពីកើតមកលិច លុះមកដល់ចំណុច កើតហេតុក៏បណ្ដាល ឲ្យបុកម៉ូតូ១គ្រឿងម៉ាក់ហុងដា ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ មួយគ្រឿងបើកបរ ដោយបុរសម្នាក់ និងអ្នករួមដំណើរ ម្នាក់មិនស្គាល់អត្ត សញ្ញាណ បុកពីក្រោយចំពេញ មួយទំហឹងបង្កឲ្យមាន អ្នកស្លាប់២នាក់នៅ នឹងកន្លែងកើតហេតុភ្លាមៗ ហើយជ្រុលទៅបុករថយន្ត ស៊េរីទំនើបមួយ គ្រឿងទៀតម៉ាក់ Ford ពណ៌ខ្មៅគ្មាន ស្លាកលេខបណ្ដាលឱ្យ រងការខូចខាតផ្នែកខាង ក្រោយយ៉ាងដំណំ។
គួរបញ្ជាក់ផងដែរថា មកទល់ម៉ោងនេះ នៅមិនទាន់មានប្រភព ខាងណាអះអាងថា តៃកុងរថយន្ត បង្កនៅទីណានៅ ឡើយនោះទេ។
បច្ចុប្បន្នរថយន្តបង្កត្រូវ បានសមត្ថកិច្ចជំនាញ ចរាចរណ៍នៃអធិការ ក្រុងប៉ោយប៉ែតបានធ្វើ ការវាស់វែងរួចស្ទូចយក ទៅរក្សាទុកនៅអធិការ ក្រុងរីឯសាកសពជន រងគ្រោះទាំងពីរនាក់រងចាំ សាច់ញាតិមក ទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី៕