ក្នុង១យប់មានភ្លៀង កក់ខែខ្លាំង១ មេអមទៅដោយ ខ្យល់កន្ត្រាក់បោក បក់មកចំ ស្រុក២ ស្រុកអូរជ្រៅ និងស្រុក ភ្នំស្រុក បំផ្លាញផ្ទះប្រជាពលរដ្ឋ៤៥ខ្នង សាលារៀន និងដើមឈើ

(ខេត្តបន្ទាយមានជ័យ)៖ ក្នុង១ យប់មានភ្លៀងកក់ខែ យ៉ាងខ្លាំង១មេ អមទៅដោយ ខ្យល់កន្ត្រាក់បោក បក់មកចំស្រុក២ ស្រុកអូរជ្រៅ និងស្រុក ភ្នំស្រុក បំផ្លាញផ្ទះ ប្រជាពលរដ្ឋ៤៥ខ្នង សាលារៀន និងដើមឈើខ្ទេចអស់ ទាំងស្រុងស្ទើរអស់ ពាក់កណ្តាល ផ្ទះខ្លះរលំរាប់ដល់ ដីតែមនុស្សពុំមាន គ្រោះថ្នាក់ទេ។

មន្ត្រីមូលដ្ឋានបាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាស្រុកអូរជ្រៅនៅ យប់ វេលាមៅង ៦ ថ្ងៃទី៧ ខែ មិនា ឆ្នាំ ២០២២ នេះមានភ្លៀង១មេ ធំលាយលំទៅ ដោយខ្យល់កន្ត្រាក់ បោកបក់មកចំ ៤ភូមិ លើ២ឃុំ ប៉ះពាល់ផ្ទះ ប្រជាពលរដ្ឋផ្ទះ១៥ខ្នង រងការខូចខាត សាលារៀន១ខ្នង។

ក្នុង ឃុំរោង នៅភូមិ វត្ត អស់ ផ្ទះចំនួន៤ខ្នង និងសាលារៀន១ខ្នង ភូមិកណ្តាល ១១ខ្នង និងសាលាបឋមសិក្សា ភូមិថ្មី១ខ្នង និងបង្គោលភ្លើង៧ដើម ក្នុងឃុំសឹង្ហ ប៉ះពាល់លើ ១ ភូមិពង្រខូចខាត អស់ផ្ទះចំនួន៣ខ្នង ភូមិ រុន ១ខ្នងក្នុងនោះមាន ផ្ទះប្រពលរដ្ឋដួល រលំរាបដល់ដីជាច្រើនខ្នង។

លោកអធិការអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុក បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថាថ្ងៃទីយប់ នៅវេលាម៉ោង ៧ ថ្ងៃទី ៧ ខែមិនា ឆ្នាំ២០២៣នេះ មានភ្លៀងធ្លាក់កក់ខែ១មេ យ៉ាងខ្លាំង លាយឡំជាមួយ ខ្យល់បោកបក់ ខ្លាំងមកចំលើ ៣ឃុំ ខូចខាតផ្ទះ ប្រជាពលរដ្ឋ២០ខ្នង រួមមានឃុំ ១/ឃុំណាំតៅ: រងការខូចខាតចំនួន ៩ខ្នងផ្ទះ ២/ឃុំប៉ោយចារ : រងការខូចខាតចំនួន ៣ខ្នងផ្ទះ ៣/ឃុំពន្លៃ : រងការខូចខាតចំនួន ៨ខ្នងផ្ទះ ។

ក្រោយពីកើតហេតុ ហើយអង្គភាពទាំង ៣បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យផ្ទះ ប្រជាពលរដ្ឋដែល រងគ្រោះដោយ សារខ្យល់កន្រ្ដាក់ ក្នុងនោះមាន ឃុំណាំតៅ រងការខូចខាត ចំនួន៩ខ្នងផ្ទះម្ចាស់ ផ្ទះមាន ១.ឈ្មោះ ម៉ៅ ចឺន ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិសំរោង ឃុំណាំតៅ ខូចខាត និងប៉ះពាល់សំយ៉ាបទាំងស្រុង ស័ង្កសីចំនួន ៤២ សន្លឹក ឈើ ៥ម៉ែត្រ ១០ក្រប  ២. ឈ្មោះ ហយ វណ្ណះ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំសំរោង ខូចខាត និងប៉ះពាល់ របើកសំយ៉ាប ទាំងស្រុង ស័ង្កសី៣ម៉ែត្រ ចំនួន៣២ សន្លឹក បែកពាង ០២ និង ឈើ៥ម៉ែត ១០ក្រប ៣. ឈ្មោះ វ៉ៃ វាយ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសំរោងខូចខាត និងប៉ះពាល់ ស័ង្កសី៣ម៉ែត្រ ចំនួន០៨សន្លឹក ៤.ឈ្មោះ អុី លាង ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិក្នាំង ខូចខាត និងប៉ះពាល់ ស័ង្កសី៣ម៉ែត្រ ចំនួន ៥សន្លឹក ។

៥ .ឈ្មោះ អិត ញៀន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិ ក្នាំង ខូចខាត និងប៉ះពាល់របើក ស័ង្ក៣ម៉ែត ចំនួន ១៥ សន្លឹក ២ម៉ែត្រ ១៥ សន្លឹក ឈើ ៥ម៉ែត ចំនួន១៥ ក្រប ៦. ឈ្មោះ ឈឺន ទីន ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិក្នាំង ខូចខាត និងប៉ះពាល់បែក ក្បឿងចំនួន ១០ សន្លឹក ។

៧. ឈ្មោះ ដាំ ចាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិក្នាំង ខូចខាត និងប៉ះពាល់ ស័ង្កសីចំនួន ១៥ សន្លឹក ។ ៨. ឈ្មោះ ពក កប ភេទប្រុស អាយុ ៥៨ ឆ្នាំ រស់នៅភូមិ យាងឧត្តម ខូចខាត និងប៉ះពាល់ទាំងស្រុង របើកស័ង្កសី៣ម៉ែត្រចំនួន ២០សន្លឹក ។ ៩. ឈ្មោះ ហៀវ ហាត ភេទប្រុស អាយុ ៥៤ ឆ្នាំ នៅភូមិតាគង់ ខូចខាត និងប៉ះពាល់ ស័ង្កសីចំនួន ១៤ សន្លឹក ។

ឃុំប៉ោយចារ : រងការខូចខាតចំនួន ៣ខ្នងផ្ទះ ១.ឈ្មោះ ម៉ី សាខន ភេទស្រី អាយុ ៥៦ នៅភូមិតាអុង ឃុំ ប៉ោយចារ ស្រុកភ្នំស្រុក ខូចខាតស័ង្កសី ៣៦ សន្លឹកប្រវែង ៣ ម៉ែត្រ ឈើ ៨ ក្រប ប្រវែង៥ ម៉ែត្រ ២. ឈ្មោះ វង្ស ធី ភេទ ប្រុស អាយុ ៧២ នៅភូមិតាអុង ឃុំប៉ោយចារ ខូចខាតស័ង្កសី ១០សន្លឹកប្រវែង៣ម៉ែត្រ ៣.ឈ្មោះ សុខ សេរី ភេទប្រុស អាយុ ៥២ ខូចខាតស័ង្កសី ៤សន្លឹក ប្រវែង ៣.៥ ម៉ែត្រ

ឃុំពន្លៃ : រងការខូចខាតចំនួន៨ខ្នងផ្ទះ ១.ឈ្មោះរស់ សាម៉ើ ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិគោកតាសុខ របើកដំបូលទាំង ស្រុងអស់សង្ក សី៤៣សន្លឹក ប្រវែង៣ម៉ែត ។ ២.ឈ្មោះ រាជ ឡូញ ភេទប្រុស អាយុ៦០ឆ្នាំ ភូមិគោគតាសុខ របើកសង្កសីអស់ ១៥សន្លឹកប្រវែង៣ម៉ែត ៣.ឈ្មោះឡត ពឿ ភេទប្រុសអាយុ៥៦ឆ្នាំ ភូមិតាសុខ របើកសង្កសី អស់៣សន្លឹ ប្រវែង៣ម៉ែត្រ ។ ៤.ឈ្មោះ រ៉េន អិត ភេទប្រុសអាយុ៥៦ គោកតាសុខ របើកសង្កសី អស់៧សន្លឹក ប្រវែង៣ម៉ែត្រ ៥.ឈ្មោះហូយ ជួម ភេទប្រុសអាយុ៦១ឆ្នាំ ភូមិគោកតាសុខរបើកសង្កសីអស់១៥សន្លឹក ប្រវែង៣ម៉ែត ។ ៦.ឈ្មោះឡោ ឌី ភេទប្រុសនៅ ភូមិគោកតាសុខ របើកសង្កសី អស់២សន្លឹក ប្រវែង៣ម៉ែត្រ ៧.ឈ្មោះកុយ ពេញ ភេទប្រុសអាយុ៥០ឆ្នាំ នៅភូមិគោកតាសុខបែក ជញ្ជាំងស៊ិបព្រ ៧សន្លឹក ។ ៨.ឈ្មោះសេក អាង ភេទប្រុសអាយុ ៤៧ឆ្នាំនៅភូមិតាវង  របើកសង្កសី អស់១៥សន្លឹក ប្រវែង៣ម៉ែត ។

មន្ត្រីមូលដ្ឋានបាន បញ្ជាក់ឲ្យដឹងបន្តទៀត ថាក្រោយពីផ្ទះ ប្រជាពលរដ្ឋ៤៥គ្រួសារ រងគ្រោះដោយខ្យល់ កន្ត្រាក់រួចមក គេឃើញមាន វត្តមានមន្ត្រីមូលដ្ឋាន សមត្ថកិច្ចទាំង ៣អង្គភាពចុះមក ជួយអន្តរាគម៍រាបចំ ឲ្យមានរបៀបរាបរយ ឡើងវិញនិងត្រៀម ជួសជុលផ្ទះដែលខូច ខាតនៅពេលខាង មុខផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *