(ខេត្តបន្ទាយមានជ័យ)៖ ក្មេងប្រុសម្នាក់បាន ទៅជួយលក់ពោត ជាមួយឪពុក ម្តាយ ពេលត្រឡប់ ពីលក់ពោតជាមួយ ឪពុកវិញមកដល់ ផ្ទះហើយ មិនចូលផ្ទះឆ្លៀតជិះ ម៉ូតូទៅងូតទឹកស្រះ ពេលឃេញរកភ្លៀង ម្នាក់ឯងបានលង់ស្លាប់។ រឿងរាវនេះកើតឡើង នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី៨ ខែមិនា ឆ្នាំ ២០២២ស្ថិត នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៌មានឲ្យដឹង ថាក្មេងជនរងគ្រោះមាន ឈ្មោះបូ សុវត្ថិ ភេទប្រុស អាយុ១៤ឆ្នាំរស់នៅភូមិ សន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៍មាន បន្តឲ្យដឹងទៀតថា តាមការឆ្លើយបំភ្លឺ របស់ឈ្មោះសួន សម្បត្តិ ភេទប្រុស អាយុ ៤៤ឆ្នាំ ជាឪពុកក្មេងរងគ្រោះ បានរៀបរាប់ថា នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ គាត់បាននាំប្រពន្ធនិងកូ នទៅលក់ពោតនៅ ចំណុចមណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះវេលាម៉ោង៥ល្ងាច គាត់និងកូនបាន ជិះម៉ូតូត្រឡប់មក ផ្ទះវិញដោយទុកឲ្យ ប្រពន្ធនៅលក់ពោតម្នាក់ឯង នៅពេលមកដល់ផ្ទះ បានមួយសន្ទុះ មេឃក៏រកភ្លៀង គាត់ក៏បានស្រែកហៅ កូនឲ្យយកម៉ូតូឡើងលើផ្ទះ តែកូនរបស់គាត់ មិនបានឆ្លើយតបវិញទេ ដោយមិនឃើញ កូនឆ្លើយតប គាត់ក៏បានដើររកតែ រកមិនឃើញ គាត់សង្ស័យថាកូន ប្រហែលជាលង់ទឹក ក៏បានហៅអ្នក ជិតខាងឲ្យមកជួយ ចុះរាវរកតែរកមិនឃើញ លុះប្រហែលវេលា ម៉ោង៧យប់ស្រាប់ តែឃើញស្បែក ជើងអណ្ដែតនៅក្នុងស្រះ គាត់ក៏បានទៅហៅប៉ូ លីសព្រំដែននិងទាហាន ឱ្យមកជួយរក លុះដល់វេលាម៉ោង ១២យប់ឈានចូល ថ្ងៃទី៨ ខែមិនា ឆ្នាំ ២០២២ ទើបរកឃើញ សពរបស់កូនគាត់។
ក្រោយពីរកសព ឃើញហើយ សមត្ថកិច្ចបាន បង្កើតគណៈកម្មការ ត្រួតពិនិត្យសពក្នុង នោះមាន នាយផ្នែកបច្ចេកទេស នាយប៉ុស្តិ៍នគរបាល ព្រំដែនគោកអូរល្ហុង ជំនួយការភូមិសន្តិភាព។
តាមការត្រួតពិនិត្យសព ឈ្មោះបូ សុវត្ថិភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ:សិស្ស បានធ្វើការសន្និដ្ឋាន ថា ផ្នែកក្បាល ក គ្មានស្លាកស្នាមអ្វីទេ ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរ ឲ្យកត់សំគាស់ទេ ផ្នែកអវយវៈ ពុំមានស្លាកស្នាម អ្វីគួរកត់សម្គាល់ទេ យោងតាមការ បំភ្លឺរបស់ឪពុក តាមការត្រួតពិនិត្យ សពខាងលើពិត ជាស្លាប់ដោយលង់ទឹក ពិតប្រាកដមែនសព ត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យតាម ប្រពៃណី នៅផ្ទះ៕