(ខេត្តបន្ទាយមានជ័យ)៖ រថយន្តដឹកទឹកកកម៉ាក សេះហោះមានជ័យ ល្បីទូទាំងខេត្ត បន្ទាយមានជ័យពី រឿងថៅកែជួលអ្នក បើករថយន្តឲ្យសុទ្ធ តែក្មេងទំនើងបើកមិនសូវ គោយរពច្បាប់ចរាចរណ៍ បើកលឿនដូចហោះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ មិនសូវខ្វាយខ្វល់ អំពីបុកមនុស្ស ស្លាប់នោះឡើយ។
ជាក់ស្តែងនៅវេលា ម៉ោង៩យប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០២២ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ខាងកើតផ្លូវចូល ភូមិសុខសាន្តប្រហែល ៣០០ម៉ែត្រ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រថយន្តដឹក ទឹកកកម៉ាកសេះហោះ មានជ័យបានបុកអ្នកជិះម៉ូតូ លាន់ដូចរន្ទះពេញ ទំហឹងបណ្តាលឲ្យអ្នក ជិះម៉ូតូស្លាប់នៅ និងកន្លែង តែម្តង។
សមត្ថកិច្ចចរាចរណ៍ បានប្រាប់អ្នក យកព័ត៌មានឲ្យដឹង ថាមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក yamaha excitor ពណ៌សខ្មៅ គ្មានស្លាកលេខ បើកដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ បើកពីកើតទៅលិច លុះបើកមកដល់ ចំណុចកើតហេតុ បានឡើងជែងស្រប ពេលនោះមានរថយន្ត ដឹកទឹកកកពណ៌ស ម៉ាកសេះហោះមានជ័យ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A- 1713 បើកពីលិចទៅកើត ច្រាសទិសគ្នា ក្នុងល្បឿនលឿន ដូចហោះ ដោយសារតែ មេឃងងឹតផង បើកក្នុងល្បឿនលឿន ទៀតបើកទៅបុក ម៉ូតូលាន់ដូចរន្ទះបណ្តាល ឲ្យអ្នកបើកម៉ូតូស្លាប់ ភ្លាមនៅនិងកន្លែងតែម្តង។
សមត្ថកិច្ចចរាចរណ៍បាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា មូលហេតុគ្រោះថ្នាក់ ម៉ូតូនិងរថយន្តបុកគ្នា នេះទាំងពីរបើកក្នុង ល្បឿនលឿន និងដោយគ្មាន ការប្រុងប្រយ័ត្ន។
ក្រោយពីកើតហេតុ ហើយសពរបស់ ជនរងគ្រោះត្រូវបាន សមត្ថកិច្ចយកទៅ រក្សាទុកនៅវត្តរតនៈ និមិត្តកូនដំរី រង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ។
ចំណែកឯអ្នកបើក រថយន្តបានរត់គេច ខ្លួនបាត់ម៉ូតូនិងរថយន្ត ត្រូវបានយកទៅរក្សា ទុកបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាល រដ្ឋបាលនិមិត្តចាំដោះ ស្រាយនៅពេលក្រោយ៕