ខេត្តស្រះកែវ ថៃប្រជុំ ទ្វេភាគីស្តីពី ការបើក ច្រកព្រំដែន អន្តរជាតិថ្មីស្ទឹងបត់ ណងអៀនខេត្តស្រះកែវ

(ខេត្តបន្ទាយមានជ័យ)៖ ប្រតិភូ រដ្ឋបាលខេត្តបន្ទាយ មានជ័យកម្ពុជា និងប្រតិភូខេត្ត ស្រះកែវ ថៃ បានបើកកិច្ចប្រជុំ ទ្វេភាគី ស្តីពី ការបើក ច្រកព្រំដែន អន្តរជាតិស្ទឹង បត់  និងណង អៀន ។

កិច្ចប្រជុំ នោះ ធ្វើ នៅ សាលប្រជុំ នៃ ទីស្នាក់ការ គយ នៃ ច្រកព្រំដែន អន្តរជាតិ ខ្លង លឹក ស្រុក អារញ្ញ ប្រ ថេត ខេត្ត ស្រះកែវ ទល់មុខ ច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ រសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នេះ ។

ភាគី ខេត្ត បន្ទា មានជ័យ ដឹកនាំ ដោយ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ អភិបាលរង ខេត្ត មេបញ្ជាការ ស្នងការ នៃ កងកម្លាំង ប្រធាន អនុប្រធាន មន្ទីរ នាយ នាយរង ប៉ុស្តិ៍នគរបាល ច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត និង ច្រក ស្ទឹងបត់ ឯសម ភាគី ថៃ គឺ  លោក ព្រី ន ប៉ៈ យ៉ា ពោធិ៍សាត់ អភិបាលខេត្ត ស្រះកែវ និង មន្ត្រី ពាក់ព័ន្ធ ។

ក្នុងកិច្ចប្រជុំ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យនិង ប្រតិភូជំនាញជួប ប្រជុំពិនិត្យ ពីវឌ្ឍនភាពការងារ និងលទ្ធភាពនៃការ ដឹកជញ្ជូនទំនិញ នៃច្រកព្រំដែនអន្តរ ជាតិថ្មីខាង សេដ្ឋកិច្ចស្ទឹងបត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា បានណងអៀន ស្រុកអារញ្ញប្រាថេត ស្រះកែវ ប្រទេសថៃ។

លោកអ៊ុរាត្រីបាន មានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះ ពាក់ព័ន្ធនិងការងារ កិច្ចសហប្រតិបត្តិការ ចូលរួមដោះស្រាយ អំពីបញ្ហាព្រំដែន ការចរាចរណ៍ឆ្លង កាត់ព្រំដែននិងការ អភិវឌ្ឍន៍សម្ព័ន្ធ មេត្រីភាព រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ។

លោកអ៊ុំ រាត្រីបានបញ្ជាក់ទៀតថា ខេត្តទាំង២នេះ កន្លងមកចេះគោរពគ្នា យ៉ាងខ្ជាប់ខ្ជួននូវឯក រាជភាព អធិបតេយ្យភាព និងបូរណភាពទឹកដី និងមានការទំនាក់ ទំនងគ្នាល្អលើគ្រប់វិស័យ។

ធ្វើឲ្យនៅតាមតំបន់ ព្រំដែនមានសុខសន្តិភាព និងក្លាយជាតំបន់ ប្រកបដោយសក្តានុពល លើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលអាចបង្កងាយស្រួល ដល់ប្រជាពលរដ្ឋរស់ នៅតាមតំបន់ព្រំ ដែនទាំងពីរ។

លោកអ៊ុំ រាត្រី បញ្ជាក់ទៀតថាកន្លង មកភាគីទាំង២តែង តែមានកិច្ចប្រជុំប្តូរវេនគ្នា ការធ្វើទស្សនៈ កិច្ចពិក្សាដោះស្រាយ ដើម្បីទប់ស្កាត់នូវ បទល្មើសឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការរត់ព័ន្ធខុសច្បាប់ និងទំនិញខូចគុណភាព ជាដើមក្រៅពីនេះខេត្ត ទាំងពីរកំពង់អនុវត្ត រួមគ្នាការស្ថាបនា ស្ពានឆ្លងកាត់ព្រំដែន និងស្ទឹងបត់ ត្រៀមបើកដំ ណើរការទៀតផង។

ក្នុងកិច្ចប្រជុំនោះដែរក៏ មានពិភាគ្សាគ្នាស្តីពី បើកច្រកទ្វារតំបន់ព្រំដែន អន្តរជាតិ ស្ទឹង បបត់ណង អៀន ក្នុងនោះលោក ព្រី ន ប៉ៈ យ៉ា ពោធិ៍សាត់ បានថ្លែងអំណរគុណ ដល់អភិបាលខេត្ត បន្ទាយមានជ័យដែល បានឆ្លៀតឪកាសដ៏មាន តំលៃចូលរួមក្នុងកិច្ច ពិភាគ្សាការងារនេះ ដើម្បីរឹតចំណងសាមគ្គី មិត្តភាពយូរអង្វែងរឹង មាំនិងដើម្បីភាពរីកចំរើន នៃខេត្តទាំង២ក៏ដូច ប្រជាពលរដ្ឋនៃខេត្ត ទាំង២ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *