(ខេត្តបន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី ១១ ខែ មិនា ឆ្នាំ២០២២ ក្នុងសាលប្រជុំ សាលាខេត្តបន្ទាយ មានជ័យ បានបើកកិច្ច ប្រជុំស្តីពីការផ្ទៀង ផ្ទាត់ព្រំដែនតំបន់ សក្តានុពលភ្នំចំនួន១០ កន្លែងដើម្បីរៀបចំ បង្កើតជាតំបន់ បេតិកភ័ណធម្មជាតិ ក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំនោះ មានការចូលរួម លោកសេងសោត អគ្គនាយករង ក្រសួងបរិស្ថាន លោកអោមចន្ថា អភិបាលរងខេត្ត បន្ទាយមានជ័យ លោកយឹមលី ប្រធានមន្ទីរ បរិស្ថានខេត្ត ប្រធានមន្ទីរនិង មន្ត្រីពាក់ពាន់ជាច្រើននាក់។ ក្នុងកិច្ចបុរជុំនោះ ពាក់ព័ន្ធនិងការផ្ទៀងផ្ទាត់ ព្រំដែនតំបន់សក្តានុ ពលភ្នំ១០កន្លែង ដើម្បីរៀបចំបង្កើត ជាតំបន់បេតិក ភ័ណធម្មជាតិក្នុង ខេត្តបន្ទាយមានជ័យ។
ក្នុងសិក្ខាសាលានោះ លោកអោមចន្ថា បានមានប្រសាសន៍ ថាចង់បង្ហាញការពិ គ្រោះយោបល់ ដើម្បីឆ្លើយតបទៅ និងយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលធាតុ និងបង្កើនការចូល រួមថែរក្សាការពារ និងអភិរក្សសម្បត្តិ បេតិគិភ័ណ្ទជាតិ នៅក្នុងតំបន់ការ ពារធម្មជាតិ។
លោកអោមចន្ថា បានមានប្រសាសន៍បន្តថា ការប្រែប្រួល អាកាសធាតុ និងការបំពុលបរិស្ថាន បានធ្វើឲ្យ ធនធានធម្មជាតិ និងសម្បត្តិបេតិក ភណ្ឌដែលមានតម្លៃ ប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបាន សឹករេចរឹល និងទទួល រងនូវផលប៉ះពាល់ នាពេលបច្ចុប្បន្ន នេះយ៉ាងខ្លាំងពិសេស មានមនុស្សមួយចំនួន និងឈ្មួញ កាយដីភ្នំលក់យ៉ាង អាណាធិបតេយ្យ ធ្វើឲ្យភ្នំមួយៗក្នុង ខេត្តបន្ទាយមានជ័យ ស្ទើររលាយរាបដល់ដី ក្នុងនោះក៏មាន សកម្មភាពឈូសឆាយ កាប់ឆ្ការ ដុត និងរុករាន ដី ព្រៃរបស់រដ្ឋដោយ ខុសច្បាប់ក្នុងតំបន់ ការពារធម្មជាតិ ដើម្បីកាន់កាប់ ជាកម្មសិទ្ធិផ្ទាល់ខ្លួននិង ដើម្បីធ្វើចរាច រលក់ទិញជាដើម។
ក្នុងនោះលោក សេង សោត បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមផ្នែក បេតិកភ័ណធម្មជាតិ បរិស្ថាន និងធនធានធម្មជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននិងកំពុងចាត់ វិធានការជាបន្តបន្ទាប់ លើការការពារ និងអភិរក្ស ធនធានធម្មជាតិ និងជីវៈចម្រុះ និងការរស់នៅ ដោយចីរភាព ក្នុងការធានានូវការ ប្រើប្រាស់និងការគ្រប់ គ្រងធនធានធម្មជាតិ និងការអភិរក្ស សម្បត្តិបេតិក ភណ្ឌសម្រាប់ មនុស្សគ្រប់ជំនាន់ ដោយទាមទារ ឲ្យមានការចូលរួមពី អ្នកពាក់ព័ន្ធនៃក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានអប់រំ អង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីបន្តរួមគ្នាជំរុញ កម្ពុជា ឈានឆ្ពោះទៅកាន់ សង្គមមួយ ដែលមានភាពបៃតង ធន់នឹងអាកាសធាតុ សមភាព និងចីរភាពជាដើម៕