ព្រះរាជអំណោយ របស់ព្រះករុណា ជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និង សម្តេចព្រះវររាជមាតា ជាតិខ្មែរដល់ ចែកជូនចែកបញ្ចប់ឃីត ជូនប្រជារាស្ត្ររង គ្រោះខ្យល់កន្ត្រាក់៤ស្រុក ក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ លោកគុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេស រដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការទូទៅអម ក្រសួងព្រះបរម រាជវាំងព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំ យកព្រះរាជអំណាយ ដ៏វិសេសថ្លៃថ្លា ជូនប្រជារាស្ត្រដែល រងគ្រោះដោយខ្យល់ កន្ត្រាក់នាពេលថ្មីៗ នៅស្រុកភ្នំស្រុក ព្រះនេត្រព្រះ ថ្មពួក និង ម៉ាឡៃកន្លង មកនេះចំនួន៨២គ្រួសារ។

ដោយមានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្ត លោក លោកស្រីមន្ទីរអង្គភាព កងកម្លាំង និងអាជ្ញាធរដែនដី ក្នុងភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុកកាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ។ ព្រះរាជអំណោយ គឺក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០គក្រ ឃីត១កញ្ចប់ (មុងមួយ ភូយ១ ក្រមា១ សារុង១)មី១កេះស្មើ២៥កញ្ចប់ ត្រីខ១០កំប៉ុង តង់កៅស៊ូ ១ អាវយឺតមានផ្លាក ព្រះរាជអំណោយ ព្រះករុណាព្រះបាទ សម្តេចព្រះបរម នាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ១ ម៉ាស១ដុំ ថវិកា៤០ម៉ឺនរៀល និង (និងរងគ្រោះធ្ងន់ ធ្ងរបាន៨០ម៉ឺនរៀល)។

លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ថា ក្នុងនាមកូនចៅ ចៅទួតជាប្រជារាស្ត្រ ដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់ខូចខាត ផ្ទះសម្បែង សូមក្រាបថ្វាយ ថ្លែងអំណរព្រះករុណា តិគុណ ថ្វាយព្រះពរដល់ សម្តេចព្រះវររាជជាតិ ខ្មែរហ្លួងម៉ែ និងសម្តេចព្រះនរោន្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះជាណាចក្រកម្ពុជា ដែលបានប្រទាន ព្រះរាជអំណោយ សម្តេចឪ សម្តេចម៉ែនិងអង្គ ព្រះមហាក្សត្រ ដល់ទូលព្រះបង្គុំយើងខ្ញុំ។

លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេស រដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការទូទៅអម ក្រសួងព្រះបរមរាជ វាំងព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ  នៃព្រះរាជាណាចក្រកម្ពុជា បាននាំព្រះរាជបណ្តាំ ផ្ញើសួរសុខទុក្ខពី ព្រះករុណាព្រះបាទ សម្តេចព្រះបរម នាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណា ចក្រកម្ពុជា ចំពោះប្រជានុរាស្ត្រ មន្ត្រីការ កងកម្លាំងប្រដាប់អាវុធ ពិសេសសេចក្តីរំលែក ទុកលំបាកប្រជា រាស្ត្រជួបរងគ្រោះខ្យល់ កន្ត្រាក់ទាំងអស់ ជាទីស្រលាញ់ ក្តីនឹករលឹក។

តមកនៅថ្ងៃដដែល នោះដែរ លោកអភិបាល ខេត្តនិងក្រុមការងារ ក៏បានទៅជួបសួរសុខ ទុក្ខដល់ផ្ទះប្រជា រាស្ត្ររងគ្រោះផ្ទាល់ ដើម្បីផ្តល់កម្លាំង ចិត្តឲ្យបងប្អូនបន្ត មានក្តីសង្ឃឹមឡើងវិញ។ ហើយក៏ជួបថ្លែង អំណរគុណមន្ត្រីអាជ្ញាធរ កងកម្លាំងចម្រុះ ដែលជួយជួសជុល ផ្ទះជូនប្រជារាស្ត្រវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *