(ខេត្តបន្ទាយមានជ័យ)៖ ពលករ៦២នាក់មានប្រុស ស្រីក្មេងចាស់បាន ទៅធ្វើការនៅស្រុក ថៃបានឆ្លង ដែនវិលត្រឡប់ពី ប្រទេសថៃមកស្រុកខ្មែរ វិញត្រូវសមត្ថកិច្ចចំរុះ ឃាត់ខ្លួន២កន្លែង ខុសគ្នា។
សមត្ថកិច្ចចំរុះបាន ប្រាប់អ្នកយកព៍ត៌មាន ឲ្យដឹងថាការឃាត់ខ្លួន ពលករលើកទី១ បានចំនួន២៧នាក់ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១១ ខែ មិនា ឆ្នាំ ២០២២ ក្នុងចំណុចភូមិ សាស្ត្រប៉ុស្តិ៍សង្កែ ភូមិសាស្រ្ត ប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចចំរុះបានឲ្យ ដឹងបន្តទៀតថាពលករ ទាំង២៧នាក់មកពី២ ខេត្ត១/សៀមរាប ២២នាក់ ២/ខេត្តបាត់ដំបង ៥នាក់ ស្រី១៣នាក់/ កុមារ៤នាក់ /។ ការឃាត់ខ្លួនពលករ នេះដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ កម្លាំង ផ្នែកសឹក រង ស្រុក ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍ រដ្ឋបាលឃុំបឹងបេង ។
ទី២លោកអនុសេនីយ៍ឯក សុិន ប៊ុនធឿន នាយរងប៉ុស្តិ៍ សហការជាមួយ កម្លាំងប៉ុស្ដិ៍រដ្ឋបាល ឃុំបឹងបេង និងកម្លាំង កងពល៥១ ឃាត់ខ្លួនក្នុង ភូមិសាស្ត្រប៉ុស្តិ៍សង្កែ ចំណុច កំពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃខេត្ត បន្ទាយមានជ័យ បានចំនួន៣៥នាក់ ក្នុងនោះស្រីមានចំនួន ១៤នាក់កុមា៨នាក់នៅ វេលាម៉ោង ៦យប់ ថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០២២ ពួកគាត់មានទីលំនៅក្នុង ខេត្តចំនួន៥ ទី១/សៀមរាប ២នាក់
២/បន្ទាយមានជ័យ ៤នាក់ ៣/កំពង់ធំ ២នាក់ ៤/បាត់ដំបង ២នាក់ ៥/ ឧត្តមានជ័យ ២៥នាក់។
សមត្ថកិច្ចចំរុះបានប្រាប់ អ្នកយកព៍ត៌មាន ឲ្យដឹងបន្តទៀតថាក្រោយ ពីឃាត់ខ្លួនពលករទាំង ៦២នាក់នេះហើយ កម្លាំង ផ្នែកសឹក រង ស្រុក ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍ រដ្ឋបាលឃុំបឹងបេង សហការជាមួយ គ្រូពេទ្យមន្ទីរពេទ្យ បង្អែកម៉ាឡៃសន្ដិភាព បានប្រគល់ពួកគាត់ ជូនក្រុមគ្រូពេទ្យ ដើម្បីយកសំណាក ធ្វើតេស្តរក មេរោគកូវីដ-១៩ ។
បន្ទាប់ពីធ្វើការណែ នាំស្ដីពីការឆ្លងរាល ដាលរបស់ Virus Covid-19ដល់ពលករទាំង ៦២នាក់ហើយក្នុង នោះក៏បានធ្វើតេស្តរហ័ស ដល់ពលករទាំង៦២នាក់ សុទ្ធតែគ្មានសញ្ញាមេរោគ កូវីដ.១៩ទាំងអស់ ហើយបានឲ្យធ្វើ កិច្ចសន្យាហើយឲ្យវិល ត្រឡប់ទៅផ្ទះវិញ រៀងៗខ្លួនផងដែរ៕