(ខេត្តបន្ទាយមានជ័យ)៖ យុវជនសតិមិនសូវ គ្រប់ម្នាក់រំលោភស្ត្រីវ័យ ចំណាស់មិនបាន សម្រេចគំរាម ថានិងសម្លាប់ ក្នុងនោះបានធ្វើ សកម្មភាពលួចម៉ូតូ និងគាស់ផ្ទះប្រជាពលរដ្ឋ យ៉ាងសកម្មក្នុងភូមិបន្ថែមទៀត ត្រូវនគរបាលឃាត់ ខ្លួនបាននៅវេលាម៉ោង ២រសៀល ថ្ងៃទី១១ ខែមិនា ឆ្នាំ ២០២២។
នគរបាលស្រុកថ្មពួក បានប្រាប់អ្នកយកព៍ត៌មាន ឲ្យដឹងថាការឃាត់ខ្លួនជន សង្ស័យបានយោងតាម ពាក្យបណ្តឹងពីស្ត្រីរងគ្រោះ ឈ្មោះ ដ ដ ភេទស្រី អាយុ៥៥ ឆ្នាំ ជាស្រ្តីមេម៉ាយ មានជំងឺប្រចាំកាយ រស់នៅភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្ដឹងថានៅវេលា ម៉ោង៤ទៀបភ្លឺ ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២២នោះ មានឈ្មោះ ឈី សិទ្ធ ភេទប្រុស អាយុ ២៧ ឆ្នាំ ជាមនុស្សមាន សតិមិនល្អ បំរុងចាប់ រំលោភមក លើករូបគាត់ ពេលដែលរូបគាត់កំពុង ដេកលង់លក់ស្រប ពេលនោះគាត់បានដឹងខ្លួនទាន់ បានស្រែកឲ្យ អ្នកជិតខាងជួយ ចំណែក ឈ្មោះសិទ្ធ ក្រោយពេលរំលោភមិន បានក៏បានរត់គេចខ្លួនបាត់។
ចាប់ពីពេលនោះមក ឈ្មោះសិទ្ធ តែងតែធ្វើសកម្មភាព យកកាំបិតគំរាមសម្លាប់ ទៅលើជនរងគ្រោះ ជាបន្តបន្ទាប់ ធ្វើឲ្យជនរងគ្រោះ មានការភ័យខ្លាច មិនហ៊ានចូលផ្ទះ ទើបសម្រេចចិត្ត ដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយ ចាត់ការតាមនីតិវិធីតែម្តង ។
នគរបាលស្រុកថ្មពួក បានប្រាប់អ្នកយកព៍ត៌មាន ឲ្យដឹងបន្តទៀតថា តាមការអះអាងរបស់ អាជ្ញាធរភូមិឃុំ ឈ្មោះឈី សិទ្ធ នេះតែងតែធ្វើ សកម្មភាពលួចម៉ូតូ ជិះទៅផ្លុងចោល គាស់ផ្ទះរបស់ ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចនៅក្នុ ងមូលដ្ឋានយ៉ាងខ្លាំង ក្នុងនោះប្រជាពលរដ្ឋ បានដាក់ពាក្យ បណ្តឹងទៅនគរបាល ស្រុកថ្មពួក ក្រោយពីបានទទួល ចុះឃាត់ខ្លួនជនសង្ស័យ បានហើយបញ្ជូនមកស្នងការ។ក្នុងនោះបានរៀប ចំសំណុំរឿងបញ្ជូនទៅ តុលាការខេត្តបន្ទាយ មានជ័យដើម្បី ដាក់ទោសទៅតាម ផ្លូវច្បាប់នៅព្រឹក ថ្ងៃទី១២ ខែមិនា ឆ្នាំ ២០២២ហើយ ៕