ពលករឆ្លងដែនចំនួន ៧៣នាក់ពីប្រទេសថៃ ឆ្លងដែនចូលមក ស្រុកខ្មែរវិញ តាមច្រករ បៀង២ ត្រូវ កំពុង វរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨១៥ ម៉ាឡៃឃាត់ខ្លួន យកមកធ្វើទេស្តរហ័ស អវិជ្ជមានទាំងអស់

(ខេត្តបន្ទាយមានជ័យ)៖ ពលករក្នុងនោះមាន ប្រុស ស្រីក្មេងមានចំនួន ៧៣នាក់ឆ្លងដែនពី ប្រទេសថៃ ឆ្លងដែន ចូលមកស្រុកខ្មែរ វិញតាមច្រករ បៀង២ ត្រូវ កំលាំង វរសេនាតូចនគរបាល ការពារព្រំដែន គោកលេខ៨១៥ ម៉ាឡៃឃាត់ខ្លួន យកមកធ្វើសំណាក ទេស្តរហ័សឃើញ អវិជ្ជមានទាំងអស់។

នគរបាលស្រុកម៉ាឡៃ បានប្រាប់អ្នកយកព៍ត៌មាន ឲ្យដឹងថាច្រកទី១ នៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២២ មានពលករ ចំនួន ១០នាក់ ក្នុងនោះមាន ស្រី៦នាក់ កុមារ១នាក់ វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍ សង្កែចំណុច កំពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំ នៅក្នុងខេត្តចំនួន២គឺ ១/បាត់ដំបង ៧នាក់ ២/ព្រៃវែង ៣នាក់។

និងច្រកទី២នៅវេលាម៉ោង ៩និង១០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ដឹកនាំដោយលោក អនុសេនីយ៍ឯក ឡុក ស៊ីវហ្វុង នាយរងប៉ុស្តិ៍ សហការជាមួយ កម្លាំងយោធាឃាត់ ខ្លួនបានពលករចំនួន ៦៣នាក់ ក្នុងនោះមាន ស្រី២០នាក់ កុមារ៩នាក់ វិលត្រឡប់ ពីប្រទេសថៃ តាមភូមិសាស្រ្ត ប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ពួកគាត់មានទីលំ នៅក្នុង៨ខេត្ដ ១/បន្ទាយមានជ័យ ១៤នាក់ ២/បាត់ដំបង  ៥នាក់ ៣/សៀមរាប  ១៧នាក់  ៤/កំពង់ធំ  ៤នាក់  ៥/ពោធិ៍សាត់  ១១នាក់ ៦/តាកែវ  ១នាក់ ៧/ត្បូង ឃ្មុំ  ២នាក់  ៨/ព្រៃវែង  ៩នាក់ សរុបពករទាំងអស់ មានចំនួន៧៣នាក់។

វរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៨១៥ ម៉ាឡៃបានប្រាប់ ឲ្យដឹងបន្តទៀតថា ពលករទាំង៧៣នាក់ នោះកំលាំងនគរបាល ការពារព្រំដែនគោក លេខ៨១៥ ម៉ាឡៃបានធ្វើការ ណែនាំស្ដីពីការឆ្លង រាលដាលរបស់ Virus Covid-19 រួច  កម្លាំងប៉ុស្ដិ៍ចំបក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍  សហការជាមួយ គ្រូពេទ្យមន្ទីរពេទ្យបង្អែក ម៉ាឡៃសន្ដិភាព កម្លាំង ផ្នែកសឹក រង ស្រុក ម៉ាឡៃ និងកម្លាំង ប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានប្រគល់ពួកគាត់ ជូនក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើ តេស្តរហ័សដើម្បី រកមេរោគកូវីដ-១៩ លទ្ធផល អវិជ្ជមានទាំ ង៧៣នាក់ ។

ពលករទាំង៧៣នាក់ បានធ្វើកិច្ចសន្យា លាយលក្ខណ៍ជាអក្សរ បញ្ឍប់ការលួចធ្វើ ដំណើរវិលទៅប្រទេស ថៃដោយគ្មានករ អនុញ្ញាត្តិហើយឲ្យវិល ទៅគេហដ្ឋានវិញរៀង ៗខ្លួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *