(ខេត្តបន្ទាយមានជ័យ)៖ គយចល័តតំបន់៥១ក្រុម បានបញ្ចេញ កណ្តាប់ដៃដែក សហការជាមួយ កម្លាំងសមត្ថកិច្ច ចុះបង្ក្រាប ចាប់រថយន្តសេរី ទំនើបបានមួយគ្រឿង អត់មានពន្ធម៉ាក (RX)350មានស្លាក លេខភ្នំពេញ 2AP 1389 នៅវេលាម៉ោង១នឹង១០នាទី រសៀលថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០២២នៅ ក្រុងប៉ោយប៉ែត។
មន្ត្រីគយចល័តតំបន់៥ ម្នាក់បានប្រាប់អ្នក យកព៍ត៌មានឲ្យដឹង ថារថយន្តដែលកំលាំង ចំរុះចាប់នោះជា រថយន្តសេរីទំនើប អត់មានព័ន្ធ ម៉ាក(RX)350មាន ស្លាកលេខភ្នំពេញ 2AP 1389 បើកដោយនារី ២រនាក់ មកឈប់ចត នៅចំនុចខាងលិចផ្សារ អគ្គថ្មីប៉ោយប៉ែត ស្ថិតនៅក្នុងភូមិនៅក្នុ ងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីគយចល័តតំបន់៥ ម្នាក់នោះបានប្រាប់អ្នក យកព៍ត៌មានឲ្យ ដឹងបន្តទៀតថាការចុះ បង្រ្កាបឡានអត់ពន្ធនេះ គឺជាផែនការ របស់អគ្គនាយកដ្ឋានគយ បានអនុវត្តដូចភ្លៀងរលឹម ហើយមិនលើកលែង ដល់បុគ្គលថ្នាក់ ណាឡើយ ទោះបីជាបុគ្គលនោះ មានយសសក្តិកម្រិត ណាក៏ដោយ ត្រូវតែចាប់បង្រ្កាប ដើម្បីធ្វើការ ពិន័យថវិកា ចូលរដ្ឋទាំងអស់។
ចំណែក រថយន្តដែល ក្រុមចំរុះបង្ក្រាបនោះ បាននាំយកមករក្សា ទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើង របស់គយការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥ដើម្បីធ្វើកំណត់ ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី។
អ្នកជិះរថយន្តមាន ពន្ធបានសាទរចំពោះ ចំណាត់ការរបស់ គយចល័តនេះ ដោយលើកឡើង ថាវាជាពេលសម ស្របហើយដែលត្រូវ អនុវត្តឲ្យបានត្រឹមត្រូវ ទាំងអស់គ្នាកុំឲ្យអាង តែខ្លួនអ្នកធំអាងអំណាច ជិះឡានគេចពន្ធបាន ចំណែកគ្នាជា ពលរដ្ឋឬតូចតាច ត្រូវតែចូលទៅបង់ពន្ធ ឲ្យខានតែបាននោះ វាមិន កើតនោះទេ៕