(ខេត្តបន្ទាយមានជ័យ)៖ យុវជនសម័យឥឡូវ មិនធម្មតាគ្រាន់តែ ជិះម៉ូតូដើរលេង នៅពេលយប់ សោះដាក់ដាវកែច្នៃ១ តាមខ្លួនពេលណាជួប និងគូសត្រូវត្រូវ ប្រយុទ្ធតតាំង មិនឲ្យចាញ់គូរសត្រូវ ឡើយស្របពេលនោះ មានកំលាំង អាវុធហត្ថ១ក្រុម ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជ អាវុធហត្ថក្រុង សិរីសោភ័ណបាន ចុះល្បាតការពារ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុង ភូមិសាស្រ្តក្រុង សិរីសោភ័ណរហូត ដល់វេលាម៉ោង១២ យប់និង១០នាទី ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានប្រទះឃើញ យុវជនទាំង៣នាក់ នេះដូចកំពុងធ្វើ សកម្មភាពអ្វី១ សង្ស័យធ្វើការសួរ នាំឆែកក្នុងខ្លួនរក ឃើញកាំកែឆ្នៃ១ដើម នៅចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់អ្នកយក ព៍ត៌មានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ នោះ១/-ឈ្មោះសុភាព រក្សា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២/-ឈ្មោះ តែម ចាន់ភិគុណ ហៅ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៣/-ឈ្មោះ វី សាវង់ ហៅ វ៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ជនសង្ស័យទាំង៣នាក់ ក្រោយពីកម្លាំងជំនាញ សួរនាំរួចមក បានឆ្លើយសារភាពថា ពួកខ្លួនបាននាំគ្នា ជិ:ម៉ូតូចំនួន២គ្រឿង មកហូបអីនៅ សួនមានជ័យអង្គុយ លេងនៅក្នុងបរិវេណសួន ចំពោះដាវកែច្នៃ១ដើម នោះពួកខ្លួនដាក់មក ដើម្បីការពារ ខ្លួនពេលមាន សត្រូវប៉ុនប៉ងសម្លាប់។
បញ្ជាក់យុជនទាំងនាក់ ពេលធ្វើតេស្តទឹក នោមរកឃើញមាន វិជ្ជថ្នាំញៀនទាំង៣នាក់ បានបញ្ជូនមកទី បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់ដោយមាន ការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការ សម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តជន សង្ស័យបានបញ្ជូនទៅ តុលាការដើម្បីដាក់ ទោសទៅតាម ផ្លូវច្បាប់ហើយ៕