(ខេត្តបន្ទាយមានជ័យ)៖ រថយន្តស៊េរីទំនើបម៉ាក់ LexusRX330១គ្រឿង អ្នកបើកទំនងជា ស្រវឹងខ្លាំងបើក ល្បឿនលឿនដូច ហោះនៅពេលយប់ ស្រាប់តែបើកទៅបុក ម៉ូតូ១គ្រឿងជិះគ្នា ២បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាមយ៉ាង អណោចអធ័ម នៅនិងកន្លែង។
រឿងរាវនេះកើតឡើង នៅម៉ោង១និង៣០នាទី ទៀបភ្លឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅចំនុចតាមបណ្ដោយ ផ្លូវជាតិលេខ៥ទល់ មុខនឹងក្រុមហុ៑នម៉ូតូហុង ក្នុងសង្កាត់បាលិល័យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចណ៍ បានប្រាប់អ្នកយកព័ត៌ មានឲ្យដឹងថាមុនកើតហេតុ នោះមានរថយន្តបង្ក ស៊េរីទំនើបម៉ាក lexus rx330 ពណ៌សពាក់ស្លាក លេខភ្នំពេញ2AU-1911បានបើកពីកើត មកលិចក្នុងល្បឿនលឿន ទំនងជាស្រវឹងខ្លាំង បើករថយន្តលឿន ដូចហោះនៅពេលយប់ លុះបើកមកដល់ចំណុច កើតហេតុស្រាប់តែ បើកទៅបុកម៉ូតូ១គ្រឿង ម៉ាក់ហុងដាស៊េរីឆ្នាំ ២០១២ពណ៌ខ្មៅ គ្មានស្លាកលេខមួយ គ្រឿងបើកដោយ បុរសម្នាក់និងអ្នករួម ដំណើរម្នាក់មិនស្គាល់ អត្តសញ្ញាណបុកពី ក្រោយចំពេញមួយ ទំហឹងបណ្តាលឲ្យ ស្លាប់ទាំងពីរនាក់ នៅនឹងកន្លែងកើត ហេតុភ្លាមៗហើយជ្រុល ទៅបុករថយន្តស៊េរី ទំនើបមួយគ្រឿងទៀតម៉ាក់ ford ពណ៌ខ្មៅគ្មានស្លាក លេខបណ្ដាលឱ្យរងការ ខូចខាតផ្នែកខាង ក្រោយយ៉ាង ដំណំផងដែរ។
មន្ត្រីនគរបាលចរាចណ៍បា នប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថាក្រោយ ពីកើតហេតុហើយ រថយន្តបង្កត្រូវបាន សមត្ថកិច្ចជំនាញ ចរាចរណ៍នៃអធិការ ក្រុងប៉ោយប៉ែតបាន ធ្វើការវាស់វែងរួចស្ទូច យកទៅរក្សាទុក នៅអធិការក្រុង។ រីឯសពជនរងគ្រោះ ទាំងពីរនាក់រងចាំសាច់ ញាតិមកទទួលយក ទៅធ្វើបុណ្យ តាមប្រពៃណី៕