(ខេត្តបន្ទាយមានជ័យ)៖ បុរសជាជនអន្តពាល ម្នាក់សប្បាយនិងផឹក ស៊ីមកដល់ផ្ទះវិញ បញ្ចេញកំហឹងរក រឿងជាមួយប្រពន្ធ កូនស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ ប្រពន្ធដេកពេទ្យ ចំណែកប្តីអន្ត ពាលវិញសមត្ថ កិច្ចចាប់ដាក់គុក។រឿងរាវនេះកើត ឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ នៅចំណុចភូមិ ប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលស្រុកថ្ម ពួកបានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា បុរសជាប្តីជនអន្តពាល នោះមានឈ្មោះ លួស ធំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលស្រុកថ្មពួក បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា នៅមុនពេលកើត ហេតុបុរសជាជនអន្តពាល នោះបានមកពីផឹកស៊ី នៅផ្ទះ របស់ឈ្មោះ ស្រេត ភេទប្រុស ជាមិត្តភ័ក្ត រស់នៅភូមិជាមួយគ្នាយ៉ាង សប្បាយស្រវឹងរៀងខ្លួន ពេលដែលផឹកសប្បាយ អស់ចិត្តហើយក៏វិល ត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះ ក៍បានឈ្លោះប្រកែក ពាក្យសម្ដីគ្នាជាមួយ ប្រពន្ធឈ្មោះខន ខួច អាយុ៣៨ឆ្នាំយ៉ាង ខ្លាំង ឈ្លោះមិនទាន់ដឹងចាញ់ ឈ្នះផងប្រពន្ធបានបីកូន ទៅដេកនៅក្នុងមុង ជាមួយកូនស្រីបាត់ ប្តឹរឹតតែខឹង រួចក៍ទាញកៅអី ជ័រវាយទៅលើ ប្រពន្ធដែលកំពុក ដេកជាមួយកូនស្រី បណ្តាលឲ្យត្រូវកូ នស្រីរបស់ ខ្លួនឈ្មោះលួស ស្រីនី អាយុមួយខួប ប្រាំពីរខែមួយកៅ អីជ័រចំសៀតផ្ការខាង ស្តាំរបួសធ្ងន់និង ត្រូវម្តាយរបួសស្រាល ពេលម្តាយបានដឹក បញ្ជូនកូនស្រីទៅកាន់មន្ទី ពេទ្យបង្អែកថ្មពួក និងបញ្ជូនទៅ សង្គ្រោះបន្តរនៅមន្ទី ពេទ្យខេត្តសៀមរាប ក៍ត្រូវបានស្លាប់ នៅនិងមន្ទីពេទ្យតែម្តង ។
ក្រោយពីកើតហេតុ ហើយកំលាំងសមត្ថកិច្ច បានចុះទៅដល់កន្លែ ងកើតហេតុបានឃាត់ ខ្លួនប្តីយកមក អធិការស្រុកថ្មពួក ដើប្បីសួរដើមរឿង និងបញ្ជូនមកស្នងការ ខេត្តបន្ទាយមានជ័យ រៀបចំសំនុំរឿង បញ្ជូនទៅតុលា ខេត្តនៅល្ងាច ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ នេះហើយ ៕