(ខេត្តបន្ទាយមានជ័យ)៖ យុជនម្នាក់ស្លាប់នៅ កន្លែងកើតហេតុពេល ជិះម៉ូតូទាំងស្រវឹងបំរុង ទៅរកបងប្អូនបានបើក ទៅបុកនិងរថយន្តចតខូច នៅចិញ្ចើមថ្នល់ ពីក្រោយពេញទំហឹង។ រឿងរាវនេះកើត ឡើងនៅ វេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅ លើផ្លូវលេខ៥៨ ចន្លោះបង្គោលគីឡូ លេខ១៧ទៅ១៨ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ដ បន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចរណ៍ បានប្រាប់អ្នកយកព័ត៌មាន ដឹងថានៅមុនពេលកើត ហេតុនោះមានរថយន្ដ ១គ្រឿង ម៉ាកហីយ៉ាន់ដាយពណ៍ ស ពាក់ស្លាកលេខ ប.មានជ័យ 2A.7650 បើកពីទិសខាង លិចទៅ កើតលុះបើកមក ដល់ចំណុចកើតហេតុ ក៏ ខូចចតលើចិញ្ចើមផ្លូវ ស្របពេលនោះ មានម៉ូតូ១គ្រឿងម៉ាក ដ្រីមពណ៍ខ្មៅពាក់ ស្លាកលេខ.ប.មានជ័យ 1R.8989 បើកពីលិចទៅ កើតស្របទិសគ្នា ទាំងវឹងខ្លាំងចេញ ពីផ្ទះទៅរកបងប្អូន បើកម៉ូតូក្នុង ល្បឿនលឿន ណាស់លុះមកដល់ ចំណុចកើតហេតុពេល យប់ងងឹតក៏បុក រថយន្តខូចពីក្រោយ ពេញទំហឹងបណ្ដាលឲ្យបាក់ ក ស្លាប់នៅនឹង កន្លែងកើតហេតុតែម្តង។
មន្ត្រីនគរបាលចរាចរណ៏ បានប្រាប់អ្នកយក ព័ត៌មានដឹងថា សពមាន ឈ្មោះឡាន់ វាសនា ភេទ ប្រុសអាយុ ២៣ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សពនោះពុំមាន ពាក់មួកសុវត្តិភាព ក្រោយពីកើតហេតុ អ្នកបើករថយន្ដបាន គេចខ្លួនបាត់នៅតែ អ្នករួមដំណើរនឹង រថយន្ដ២នាក់បាន ប្រាប់ថាអ្នកបើក រថយន្ដមានឈ្មោះ សាន់ ហឿន ភេទ ប្រុសអាយុ៣៣ឆ្នាំ មានលំនៅភូមិ អូរឬស្សីក្រោម សង្កាតផ្សារកណ្ដាលក្រុង ប៉ោយប៉ែតខេត្ដ បន្ទាយមានជ័យ មូលហេតុមកពីរ ថយន្ដខូចចតលើ ចិញ្ចើមផ្លូវខ្វះសញ្ញា ផ្ដល់ដំណឹងមិន គ្រប់គ្រាន់និងអ្នកបើក ម៉ូតូតាមសាច់ញាតិ បានប្រាប់ថាមុន ចេញដំណើរគឺផឹក ស្រវឹងសាច់ហាមឃាត់ មិនស្ដាប់បើកចេញមកក្នុង ល្បឿនលឿន ខ្វះការ ប្រុងប្រយ័ត្ន។
សពសមត្ថកិច្ចបាន ប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅផ្ទះសព ចំណែកម៉ូតូនិង រថយន្ដយករក្សា នៅប៉ុស្ដិ៍រដ្ឋបាល អូរបីជាន់ដោះស្រាយ នៅពេលក្រោយ៕