ជនជាតិ ចិន ម្នាក់ដែលបើក រថយន្តបុក ខ្មែរស្លាប២ នាក់ នៅ ប៉ោយប៉ែត នោះសមត្ថកិច្ច ឃុំខ្លួនត្រៀមក សាងសំនុំរឿងទៅ តុលាការដាក់ទោស ទៅតាមផ្លូវច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុង ប៉ោយប៉ែត បានប្រាប់អ្នក យកព័ត៌មានឲ្យដឹថា នៅថ្ងៃទី ១៥  ខែមីនា ឆ្នាំ ២០២២ នេះនៅវេលា ម៉ោង ១ និង ៤០ នាទី រំលង អា ធ្រា ត្រនៅ លើផ្លូវ ជាតិ លេខ ៥ ត្រង់ចំណុច មុខ ផ្ទះសំណាក់ ផ្កាយព្រឹក ស្ថិតក្នុង ភូមិ បា លិ លេ យ្យ ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង រវាង រថយន្ត លុ ច្ស ស៊ី ស RX330 ពណ៌ ស ពាក់ ផ្លាកលេខ ភ្នំពេញ 2AU-1911 បើកពី កើ តទៅ លិចទាំងស្រវឹងខ្លាំងបើកទៅបុក ពីក្រោយ ម៉ូតូ ម៉ាក ហុងដា ទ្រី ម សេ ១២៥ ព ណ៏ ខ្មៅ ពាក់ ផ្លាកលេខ បន្ទាយមានជ័យ 1B-0599 ពេញទំហឹងបណ្តាយ ឲ្យមនុស្សស្លាប់ដល់ ទៅ២នាក់នៅនិង កន្លែងរួច រេ ចង្កូត ទៅបុករ ថយ ន្ត ម៉ាក ហ្វ ត ព ណ៏ ខ្មៅ ពាក់ ផ្លាកលេខ បន្ទាយមានជ័យ 1C-2222. ដែល ចត ទុក មុខផ្ទះ បណ្តាលឲ្យខ្ទេចយ៉ាង ដំណំបន្ថែមទៀត។

លោក វរសេនីយ៍ឯក សៅ សារឿនបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាសព ទាំង២នាក់នោះ ១មានឈ្មោះ ម៉ៅ យ៉ុង ប៊ិន អាយុ ១៧ ឆ្នាំ ភូមិ ត្នោត ឃុំ សឹង្ហ ស្រុក អូជ្រៅ ខេត្តបន្ទាយមានជ័យ និនិ២មានឈ្មោះ ប៉ា សៀង ហៃ អាយុ ២០ ឆ្នាំ ភូមិ ទូល ពង្រ ឃុំទូល ពង្រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរ។ ចំណែក អ្នកបើករថយន្ត បង្ក មានឈ្មោះ ស៊ូ សៀវ ពីង (XU XUEBING) ភេទ ប្រុស អាយុ ៣៣ ឆ្នាំ  មុខរបរ បុគ្គលិក កាស៊ីណូ ហ្គោល ដិ ន ស្ទួ ច ត្រី ស្នាក់នៅ ប ណ្តោៈ អាសន្ន ក្នុង បុរី ដួង ចន្ទ័ ក្នុងភូមិ សា មគ្គ មានជ័យ សង្កាត់ ប៉ោយប៉ែត  ក្រុង ប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ ។

លោក វរសេនីយ៍ឯក សៅ សារឿនបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា មុនពេលការឃាត់ខ្លួន ជនជាតិចិននោះ ព្រោះបើករថយន្តក្នុង ស្ថានភាពស្រវាំងខ្លាំង បើកទៅបុកអ្នកជិះម៉ូតូ ២នាក់បណ្តាលឲ្យ ស្លាប់នៅនិងកន្លែង បាន បញ្ជូនទៅ ការិយាល័យ ចរាចរ ណ៏ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ។

ចំពោះ មូលហេតុ នៃ គ្រោះថ្នាក់ គឺ ភាគី បើកបរ រថយន្ត ជនជាតិ ចិន បើកក្នុង ល្បឿន លឿន ទាំងស្រវឹង ប្រមាថ ស្ថានការណ៍ និង ជីវិត មនុស្ស ។

សូមបញ្ជាក់ថា សម្ភារ : ខូចខាត គឺ យាន ទាំងបី ខូច ធ្ងន់ ត្រូវបាន កម្លាំង នគរបាល ជំនាញ យកទៅ រក្សាទុក នៅ អធិការដ្ឋាន ក្រុង ប៉ោយប៉ែត ។

ចំណែកជនបង្ក សមត្ថកិច្ច ឃុំខ្លួនត្រៀមកសាងសំនុំរឿងទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់។

ក្រុមគ្រួសារជនរងគ្រោះបាន ស្នើឲ្យអាជ្ញា ធរមាន សមត្ថកិច្ច ចាត់វិធានការ ច្បាប់ ឲ្យបាន ត្រឹមត្រូវ និង តឹងរ៉ឹង បំផុត លើ ជនជាតិ ចិន បង្ក ល្មើស នេះ និង ករណី ផ្សេងទៀត កន្លងមក ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *