ស្ថានីយលក់ សាំងធម្មតាខ្លះ ដំឡើងថ្លៃ ៦.០០០រៀល ក្នុង១លីត្រ ស្ថានីយខ្លះលក់ ៥.៥០០រៀុល ស្ថានីយ លក់តាមផ្លូវជាតិ ៦.០០០រៀល ក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ទីតាំងលក់សាំងក្នុង ការ៉ាសក្នុងខេត្តបន្ទាយ មានជ័យមួយភាគ ធំបានលក់ សាំងធម្មតាដំឡើង ថ្លៃដល់ទៅ ៦. ០០០រៀល ក្នុង១លីត្រ ស្ថានីយខ្លះលក់ ៥.៥០០រៀុល ក្នុងខេត្តបន្ទាយមានជ័យ ចំពោះអ្នកលក់សាំង រាយមួយចំនួននៅ តាមផ្លូវជាតិ វិញក៏ បានដំឡើងថ្លៃ ដោយខ្លួនឯង ក្នុង១លីត្រ តម្លៃ ៦ .០០០រៀល ឬជិត ៦ ០០០រៀល តាមទីតាំងផ្សេងៗគ្នា ចំពោះក្រសួងពាណិជ្ជ កម្មឲ្យលក់នៅតាម ការ៉ាសតែតម្លៃ ៥.៣០០រៀល តែប៉ុណ្ណោះ។

មន្ត្រីពាណិជ្ជកម្មម្នាក់ បានប្រាប់ឲ្យដឹង ថាប៉ុន្មានថ្ងៃនេះប្រជា ពលរដ្ឋរស់នៅក្នុង ខេត្តបន្ទាយមានជ័យ បានលើកឡើងថាសាំង លក់នៅតាមការ៉ាសសាំង បានឡើងក្នុងតម្លៃ៦.០០០រៀល ហើយ ក្នុង១លីត្រហក់ឡើង ក្នុងតម្លៃខ្ពស់ហួស ប្រមាណ ដូច្នេះ ធ្វើឲ្យប៉ះពាល់ដល់ ជីវភាពប្រជាពលរដ្ឋ ជាពិសេសអ្នក ដែលប្រកបការងារ ក្នុងវិស័យដឹកជញ្ជូន។

ប្រជាពលរដ្ឋបានកត់ សម្គាល់ឃើញថា តម្លៃប្រេងសាំងបន្ត កើនឡើងមិនទៀងទាត់ ខណៈការលក់ដូរទំនិញផ្សេងៗធ្លាក់ចុះ ខុសពីតម្លៃសាំង។

ប្រជាពលរដ្ឋបាន និយាយបន្តថា តម្លៃសាំងលក់ក្នុង ការ៉ាសទៅវាឡើងថ្លៃ តែតម្លៃសាំងលក់ រាយនៅតាមដង ផ្លូវវិញក៏នាំគ្នាលក់ តំឡើងថ្លៃតាមការ៉ាស ដែរដោយគ្មានការកំណត់ ក្រោមការគ្រប់គ្រង របស់ក្រសួងពាណិជ្ជ កម្មនោះទេ ដូច្នេះពួកគេ លក់ឡើងចុះតម្លៃតាម ចិត្តខ្លួនឯងនឹកឃើញ។

លោកប៉ុកឡាយជី ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌ មានឲ្យដឹងថាផ្អែកតាម តម្លៃមធ្យមសាំងលក់ នៅទីផ្សារអន្តរជាតិ លក់រាយគិតពីថ្ងៃទី ១៦ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០២២ សាំងធម្មតាលក់ ៥.៣០០រៀលក្នុង១លីត្រ។

ដើម្បីសម្រួលដល់ជីវ ភាពរបស់ប្រជាជន និងដោយមានការរួម ចំណែកពីក្រុមហ៊ុន ចែកចាយប្រេង ឥន្ទនៈនៅកម្ពុជា សម្តេចតេជោហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃ លក់ប្រេងឥន្ធនៈនៅ កម្ពុជាចំនួន៤សេន ក្នុងមួយលីត្រ ដូច្នេះថ្លៃលក់រាយ ប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពី ថ្ងៃទី១៦ដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០២២ សាំងធម្មតានឹង ចុះមកត្រឹម៥.៣០០រៀល ក្នុងមួយលីត្រ។

រាជរដ្ឋាភិបាល ប្រឹងប្រែងធានាឲ្យបាន ទី១សាំងសម្រាប់ប្រើ ប្រាស់សម្រួលជីវភាព ពលរដ្ឋ ទី២ ជីវភាពសេដ្ឋកិច្ច និងទី៣ ធានាថ្លៃសមរម្យ ស្របដែលអាចឲ្យ ប្រជាពលរដ្ឋទិញយក ទៅប្រើប្រាស់បាន។

សព្វថ្ងៃនេះ រាជរដ្ឋាភិបាល កំពុងស្វែងរកវិធាន ការដែលប្រសើរបំផុត ដែលអាចទទួល យកបានទាំងសងខាង ទាំងវិស័យឯកជន និងស្ថាប័នរដ្ឋដែល ជាតំណាងអ្នក ប្រើប្រាស់ទូទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *