កំលាំង វរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨១៥ ម៉ាឡៃ ឃាត់ខ្លួនពលករ២ លើកបានចំនួន ១៣០នាក់ ធ្វើទេស្តរហ័ស អវិជ្ជមានទាំងអស់

(ខេត្តបន្ទាយមានជ័យ)៖ កំលាំង វរសេនាតូចនគរបាល ការពារព្រំដែន គោកលេខ៨១៥ ឈរជើងនៅស្រុក ម៉ាឡៃបានឃាត់ខ្លួន ពលករមកពីប្រទេសថៃ ចូលមកស្រុកខ្មែរ តាមច្រករបៀង២លើក បានចំនួន១៣០នាក់ យកទៅធ្វើទេស្ត រហ័សរកជម្ងឺ កូវីដ.១៩ ពលករទាំងអស់ សុទ្ធតែអវិជ្ជមាន ទាំងអស់។

កំលាំង វរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៨១៥បានប្រាប់អ្នក យកព័ត៌មានឲ្យដឹងថា នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ១ក្រុម ដឹកនាំដោយលោក អនុសេនីយ៍ទោ ឈុន ឈិតណារ៉ុង នាយរងប៉ុស្តិ៍ សហការជាមួយ កម្លាំងយោធា ចំនួន៣នាក់ បានធ្វើការត្រួតពិនិត្យ នៅតាមច្រករបៀង បានប្រទះឃើញពលករ ១៧នាក់ឃាត់ខ្លួន សួរនាំក្នុងនោះ មានស្រី១នាក់ កុមារ១នាក់ វិលត្រឡប់ ពីប្រទេសថៃ ចូលមកស្រុកខ្មែរវិណ តាមភូមិសាស្ត្រ ប៉ុស្តិ៍សង្កែ ចំណុចកំពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំនៅ ក្នុងខេត្តចំនួន៤គឺ ១សៀមរាប ៤នាក់ ២បាត់ដំបង៨នាក់ ៣កំពង់ធំ ១នាក់ ៤បន្ទាយមានជ័យ៤នាក់។

កំលាំង វរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៨១៥បានប្រាប់អ្នក យកព័ត៍មានឲ្យដឹង បន្តទៀតថា កំលាំងលោកនៅ បន្តឃាត់ខ្លួនពករបាន នៅវេលាម៉ោង ៣ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានពលករចំនួន១១៣នាក់ ស្រី៥០នាក់ កុមារ១១នាក់ វិលត្រឡប់ ពីប្រទេសថៃ ចូលមកស្រុកខ្មែរ តាមភូមិសាស្រ្ត ប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំ នៅក្នុងខេត្ដចំនួន ៩គឺ១បន្ទាយមានជ័យ ២៩នាក់ ២បាត់ដំបង  ២៧នាក់៣.សៀមរាប ២៩នាក់៤.ស្វាយរៀង ៤នាក់៥.ព្រៃវែង ១២នាក់ ៦.កំពង់ធំ ៥នាក់ ៧.ឧត្ដមានជ័យ ១នាក់ ៨.កំពង់ស្ពឺ ០៣នាក់៩.តាកែវ ៣នាក់ សរុបពលករឃាត់ ខ្លួនទាំង២លើក បានចំនួន១៣០នាក់។

បន្ទាប់មកលោក បានយកពករទាំង អស់ទៅប្រគល់ជូន ក្រុមគ្រូពេទ្យជំនាញ ជួរមុខដើម្បីយ កសំណាកធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ លទ្ធផលពលករទាំង ១៣០នាក់នោះ អវិជ្ជមានទាំងអស់។

បន្ទាប់មកលោក វរសេនីយ៍ ត្រី ប៊ុន គុន នាយប៉ុស្តិ៍ សហការជាមួយ កម្លាំង ផ្នែកសឹក រង ស្រុក ម៉ាឡៃ និងកម្លាំង ប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេងបាន ធ្វើការណែនាំដល់ពលករ ទាំងអស់ស្ដីពីការឆ្លង រាលដាលរបស់ Virus CCovid-19និង ធ្វើការត្រួតពិនិត្យ រថយន្តដឹកទំនិញ ឆ្លងកាត់ និងណែនាំដល់ ប្រជាពលរដ្ឋខ្មែរ ដែលចេញចូលនៅ ច្រកទ្វារតំបន់ម៉ាឡៃ ត្រូវធ្វើវិធីបង្កាការពារ ការរាលដាលនៃជំងឺ Covid-19 នៅច្រកទ្វារ តំបន់ម៉ាឡៃឲ្យ បានគ្រប់ៗគ្នាផងដែរ ។ចំណែកពករទាំង ១៣០នាក់ក្រោយពីធ្វើ កិច្ចសន្យារួច ឲ្យវិលត្រឡប់ទៅ លំនៅដ្ឋានវិញរៀងៗខ្លួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *