(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ធ្វើការ នៅកាស៊ីណូ ចំណែកប្រពន្ធក៏ ធ្វើការនៅការសុីណូ ដែរប្រច័ណ្ឌប្តីថាមាន ស្រីថ្មីចង់ចែកផ្លូវគ្នា ប្តីខឹងទៅចង ក ស្លាប់ខ្លួន។ត្រូវ ប្រជាពលរដ្ឋប្រទះ ឃើញសពនៅ វេលាម៉ោង ៤រសៀល ថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០២២ នៅចំណុច .៤២ ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អធិការនគរបាល ក្រុងប៉ោយប៉ែតបាន ប្រាប់អ្នកយកព៍ត៌មាន ឲ្យដឹងថា សពមានឈ្មោះ គយ វ៉ាន់ចាន់ណាត់ ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ ប្រពន្ធឈ្មោះ ផាន់ ខេម៉ា ភេទស្រី អាយុ២៦ ឆ្នាំមុខរបរ បុគ្គលិកកាស៊ីណូ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតមាន កូនប្រុស អាយុ៥ ឆ្នាំ១នាក់។
អធិការនគរបាល ក្រុងប៉ោយប៉ែតបាន ប្រាប់អ្នកយកព៍ត៌មាន ឲ្យដឹងបន្តទៀតថារឿងរាវ ដែលប្តីចង ក សម្លាប់ខ្លួននោះ តាមការអះអាងរបស់ ប្រពន្ធសពបាន រៀបរាប់ថា ខ្ញុំនឹងប្តីបានឈ្លោះ គ្នាអស់រយះពេល ជាងមួយខែមកហើយ ដោយប្តីនាងខ្ញុំ លួចមានស្រីផ្សេង ទើបនាងខ្ញុំសុំ គាត់ចែកផ្លូវគ្នា។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ប្តីនាងនិងខ្ញុំបានចូលរួម បុណ្យសពឪពុកនាងខ្ញុំ ពេលនោះបាននិយាយគ្នាធម្មតា តែមិនបានដេក ជាមួយគ្នាទេ គេនៅផ្សេង ខ្ញុំនៅផ្សឹង ។
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្រាប់តែគេមកប្រាប់ ខ្ញុំថាប្តីរបស់នាងបាន ចងកសម្លាប់ខ្លួននៅ ចំណុចច្រក.៤២ ពេលនោះនាងខ្ញុំបាន ទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញប្តីចង ក សម្លាប់ខ្លួននិង ខ្សែរស្បែកជើង ពណ៌សរចងករ នៅដើមអំពិល ចម្ងាយពីខាងត្បូងផ្ទះ ប្រជាពលរដ្ឋ ប្រហែល១៥០ម៉ែត្រ ។
ក្រោយពីកើតហេតុ ហើយសមត្ថកិច្ចបាន បង្កើតបង្កើតគណកម្មការ ត្រួតពិនិត្យសាកសព តាមការត្រួត ពិនិត្យរបស់គណ: កម្មការសពផ្នែកក្បាល ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ទេ អណ្តាតលៀន ផ្នែក ក ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សំគាល់ទេ ផ្នែកដងខ្លួនពុំមានស្លាកស្នាម អ្វីគួឲ្យកត់សំគាល់ទេ ផ្នែកអវយវ:ពី មានស្លាកស្នាមអ្វីគួរ ឲ្យកត់សំគាល់ទេ តាមការសន្និដ្ឋាន សពស្លាប់ដោយសារ ធ្វើអត្តឃាត ដោយចងកសម្លាប់ ខ្លួនពិតប្រាកដ ។ សពពិនិត្យហើយប្រគល់ ទៅឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យនៅ វត្តម៉ុងចិនតាមប្រពៃណី៕