(ខេត្តស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ នេះបានបើកសន្និ បាតបូកសរុបលទ្ធ ការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ ក្រោមអធិបតី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃ គណៈអភិបាល ខេត្តស្ទឹងត្រែង។
ថ្លែងក្នុងពិធី បើកសន្និបាត ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា គោលបំណងនៃ ការរៀបចំសន្និបាតនេះ គឺដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងនូវវឌ្ឍនៈ ភាពការងារ លើគ្រប់វិស័យរបស់ រដ្ឋបាលខេត្ត ដោយរកឲ្យឃើញ នូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនានាដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅនេះ ឈានទៅរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅគ្រប់មូល ដ្ឋានទូទាំងខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ផ្តាំផ្ញើដល់សមាជិក សមាជិកាអង្គសន្និ បាតទាំងអស់ ត្រូវរួមគ្នាពិនិត្យ និងពិភាក្សាផ្លាស់ ប្តូរនូវបទពិសោធន៍ និងដោះស្រាយបញ្ហា ប្រឈមនានាជូន ប្រជាពលរដ្ឋឲ្យ ទទួលបានលទ្ធផលល្អ មានតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ស្របតាមកម្ម វិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ នៃអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា អង្គសន្និបាតនេះដែរ នឹងទទួលបាននូវធាតុ ចូលពីគ្រប់តួអង្គពាក់ព័ន្ធ រដ្ឋបាលខេត្តបានរៀប ចំឲ្យមានប្រធានបទ ពិភាក្សាតាមក្រុម សំខាន់ផ្តោតលើក វិធានការទប់ស្កាត់បទល្មើស ការរុករានទន្ទ្រាន ដីព្រៃខុសច្បាប់ក្នុង តំបន់ការពារធន ធានធម្មជាតិ បញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់សេវា រដ្ឋបាលនៅតាមថ្នាក់ឃុំ និងសង្កាត់៕