(ខេត្តកំពត)៖ កម្ពុជាក្រោមការ ដឹកនាំរបស់សម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន បានដាក់ចេញ នូវគោលនយោបាយ និងផែនការនីរនៈ ទី៥(២០១៩-២០២៣) ដើម្បីលើកកម្ពស់ សិទ្ធិ និងសេរីភាព សមភាពយេនឌ័រ ចំពោះស្ត្រី ក្នុងភាពជាអ្នកដឹក នាំទាំងក្នុងក្រមខណ្ឌជាតិ និងថ្នាក់ក្រោមជាតិ។ ជាក់ស្តែងថ្នាក់ដឹ កនាំខេត្តកំពតបាន យកចិត្តទុកដាក់ និងបង្កឱកាសជា ច្រើនសម្រាប់ស្ត្រី ដើម្បីក្លាយ ជាអ្នកដឹកនាំ។
នៅសាលប្រជុំ សាលាខេត្ត នាព្រឹកថ្ងៃទី ៨ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពត បានប្រារព្ធទិវាអន្តរជាតិនារី ៨ មីនាខួបលើកទ១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រ ថ្ងៃនេះដើម្បីចីរភាព នាពេលអនាគត” ក្រោមអធិបតីភាព ជឹង ផល្លាប្រធាន ក្រុមប្រឹក្សាខេត្ត។
ប្រធានមន្ទីរកិច្ចការនារី លោកស្រី ហួត រី បានឲ្យដឹងថា ថ្នាក់ដឹកនាំខេត្ត បានខិតខំប្រឹងប្រែង លើកកម្ពស់ស្ថាន ភាពសេដ្ឋកិច្ច សិទ្ធិ ឋានៈតួនាទី និងជីវភាព របស់ស្ត្រី និងកុមារជាច្រើន។ ជាក់ស្តែងតាមរយៈ ផែនការនារីរតនៈ ទី៥(២០១៩-២០២៣) នៅក្នុងឆ្នាំ២០២១កន្លងមក មន្ទីរបានសម្រេច ការងារសំខាន់ជាច្រើន ដូចជា៖ ១.ការងារបង្កើនភាព អង់អាចផ្នែកសេដ្ឋ កិច្ចរបស់ស្ត្រី៖ បានបញ្ចប់វគ្គបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ ចំនួន៤វគ្គ កាត់ដេរ២វគ្គ និងតម្បាញ២វគ្គ ដល់ស្ត្រីមេម៉ាយ ក្មេងស្រីបោះ បង់ការសិក្សា ស្រ្តីរងគ្រោះ ដោយអំពើហិង្សា អំពើរំលោភ បំពានផ្លូវភេទ និងស្ត្រីក្រីក្រនៅមជ្ឈ មណ្ឌលអភិវឌ្ឍន៍ស្រី្តខេត្ត , បើកវគ្គសិក្សាអំពី ការធ្វើផែនការ ធ្វើអាជីវកម្ម។
២.ការងារលើកកម្ពស់ ការអប់រំរបស់ស្រ្តី និងក្មេងស្រី និងការផ្លាស់ប្ដូរ ឥរិយាបថ៖ ចុះអប់រំផ្សព្វផ្សាយស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន, លើកទឹកចិត្ត និងជម្រុញការបញ្ជូន កូនតូចៗទៅ រៀននៅសាលាមតេយ្យ សហគមន៍, ការស្វែងយល់ពីភាព អសកម្មរបស់យុវវ័យនាំឲ្យ ប៉ះពាល់ដល់សង្គម ជាច្រើលើក។
៣.ការងារលើកកម្ពស់ សុខភាពស្រ្តី និងក្មេងស្រី បង្ការនិងទប់ស្ដាប់ការ ឆ្លងមេរោគអេដស៍ និងអាហារូបត្ថម្ភ, ចុះអប់រំផ្សព្វផ្សាយស្តីពី ការពន្យាកំណើត ដោយសុវត្ថិភាព និងការមានកូន តាមប្រាថ្នា, គោលនយោបាយ និងភារកិច្ចក្នុងការ គាំទ្រឆ្លើយតបចំពោះ មេរោគអេដស៍ និងជំងឺអេដស៍, ការបង្ការ ទប់ស្តាប់ ជំងឺកូវីដ១៩ និងផ្តល់សម្ភារៈ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ សរុបចំនួន៧លើក ។
៤.ការងារកិច្ចការពារផ្លូ វច្បាប់សម្រាប់ស្រ្តី និង ក្មេងស្រី ៖ចុះអប់រំផ្សព្វផ្សាយ និងបើកវគ្គបណ្តុះ បណ្តាល ស្តីពីច្បាប់ទប់ ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការទប់ស្កាត់ការជួញដូរ មនុស្ស និងអំពើ អាជីវកម្មផ្លូវភេទ លើស្រ្តី និង កុមារ, ការអនុវត្តអនុ សញ្ញាអន្តរជាតិ ស្តីពីការលុប បំបាត់រាល់ទម្រង់នៃ ការរើសអើងលើស្រ្តី, ការលើកកម្ពស់ការ ចូលរួមរបស់អ្នកម្ដាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែក ចាយគ្រឿងញៀន ។ ការងារអន្តរាគមន៍ និងប្រឹក្សាយោបល់ ករណីអំពើហិង្សា ក្នុងគ្រួសារ និងការរំលោភ បំពានផ្លូវភេទ។
លោកស្រីប្រធាន មន្ទីរបានបញ្ជាក់ថា ស្ត្រីខេត្តកំពតក៏បាន រួមចំណែកក្នុងការងារ សម្រេចចិត្តក្នុងវិស័យ សាធារណៈ និងនយោបាយជាច្រើន ព្រោះស្ត្រីជាសមាជិក ក្រុមប្រឹក្សាខេត្ត ៤រូប ស្រ្តីជាអភិបាល រងខេត្ត០១រូប ស្ត្រីជាប្រធាន មន្ទីរ០២រូប ស្ដីអនុប្រធានមន្ទីរ/ អង្គភាព២១រូប ស្រ្តីជាអភិបាល ស្រុក/ក្រុង០២រូប ស្ត្រីជាអភិបាលរង ស្រុក-ក្រុង ០៩រូប ស្រ្តីជាសមាជិក ក្រុមប្រឹក្សាស្រុក-ក្រុង ៣១រូប ស្តីជាក្រុមប្រឹក្សាឃុំ/សង្កាត់ សរុបចំនួន ១២១រូប។
ជំនួនមុខឲ្យដាក់ ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត លោកស្រីស្នើឲ្យ ស្ត្រីទាំងអស់ត្រូវបន្ត ខិតខំពង្រឹងសមត្ថ ភាពខ្លួនបន្ថែមទៀត ដើម្បីចូលរួមក្នុង កិច្ចការងារអភិវឌ្ឍន៍ ប្រទេសជាមួយ រាជរដ្ឋាភិបាល៕