ខេត្តកែប  សាងសង់រូប សំណាកព្រាបសរ  ផ្លូវចូលតំបន់ភ្នំវល្លិ៍  ដើម្បីជានិមិត្តរូប នៃការអរគុណ សន្តិភាព និងការអភិវឌ្ឍ

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នេះ  លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល  នៃគណៈអភិបាលខេត្តកែប បានអញ្ជើញ ជាអធិបតី ក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលា សាងសង់រូប សំណាកព្រាបស ស្ថិតនៅ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើមផ្លូវលេខ ១៣៣៥ ឆ្ពោះទៅកាន់ តំបន់ភ្នំវល្លិ៍។

ក្នុងឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ការសាងសង់រូប សំណាកព្រាបស  នៅលើទីតាំងនេះ គឺចង់បញ្ជាក់អំពីតម្លៃ និងនិមិត្តរូប នៃសន្តិភាព ដែលបង្កឱកាសឱ្យ យើងទាំងអស់គ្នា អភិវឌ្ឍសហគមន៍ ក៏ដូចជាប្រទេសជាតិ យើងឱ្យមានការ រីកចម្រើន។

លោកអភិបាល ខេត្តបានរំលឹកថា តំបន់ភ្នំវល្លិ៍នេះ ធ្លាប់ជាទីតាំង សមរភូមិសង្គ្រាម ក៏ក្តៅគគុក និងជា កន្លែងលាក់ខ្លួនធ្វើ សកម្មភាពរបស់កង ទ័ពខ្មែរក្រហម ប៉ុន្តែក្រោមន យោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៤ កម្លាំងទ័ពខ្មែរក្រហម បានធ្វើសមាហរណកម្ម ចូលរួមជាមួយ រដ្ឋាភិបាល ភ្លើងសង្គ្រាម នៅទីតាំងនេះក៏ បានរលត់ ប្រជាជនរស់នៅ បានសុខសន្តិភាព ហើយបច្ចុប្បន្ន បានប្រែក្លាយជាតំបន់ អភិវឌ្ឍកសិកម្មដ៏មាន សក្តានុពលរបស់ខេត្តកែប ក្នុងនោះរួមមាន  ម្រេច  ស្វាយ ត្របែក ខ្នុរ ដូងជាដើម ។

លោកអភិបាលខេត្ត បានបន្ថែមថា រូបសំណាក់ព្រាបស ត្រដាងស្លាប នាដើមផ្លូវលេខ ១៣៣៥នេះនឹង ធ្វើឱ្យអ្នកដំណើរ តាមផ្លូវជាតិលេខ ៣៣ ងាកមកចាប់រម្មណ៍ ទីតាំងនៃតំបន់ អេកូទេសចរណ៍ និងកសិ ទេសចរណ៍ភ្នំវល្លិ៍ ដែលពោរពេញដោយ ទេសភាពដ៏ស្រស់បំព្រង ដែលគ្របដណ្តប់ ទៅដោយដំណាំកសិកម្ម ព្រៃភ្នំដ៏ខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធ ហើយទៅថ្ងៃអនាគត ទីតាំងនេះ ក៏នឹងក្លាយទៅជាតំបន់ កសិឧស្សហកម្ម ផងដែរ។

លោកបានបញ្ជាក់ អះអាងថា លោកនឹងធ្វើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ តំបន់ភ្នំវល្លិ៍ឱ្យ ដូចជាសរសៃឈាម និងជាផ្នែកមួយ នៃតំបន់ទេសចរណ៍ របស់ខេត្តកែប ដែលភ្ញៀវទេសច រអាចមកលេង ទឹកសមុទ្រ ញ៉ាំអាហារ សមុទ្រដ៏មានឱជារស ហើយបន្តដើរ កំសាន្តអេកូទេសចរណ៍ លើខ្នងភ្នំវល្លិ៍ និងកសិទេសចរណ៍ នៃតំបន់នេះថែមទៀត។

សូមបញ្ជាក់ថា រូបសំណាក  ព្រាប ស  នេះ  សាងសង់មានទម្រ ខឿនកម្ពស់បីថ្នាក់ និងរចនា ព្រាបស ត្រដាងស្លាប ទុំពីលើកន្ត្រក់ ពេញដោយផ្លែ ឈើចម្រុះ គ្រប់ប្រភេទ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *