រដ្ឋបាលខេត្តកែប ធ្វើសន្និបាតបូក សរុបលទ្ធផលការ ងារឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ 

(ខេត្តកែប)៖ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៩  និងទី១០ ខែមីនា ឆ្នាំ២០២២ នេះ  រដ្ឋបាលខេត្តកែប បានរៀបចំ សន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២២ ក្រោមអធិបីតីភាព ដឹកនាំអង្គសន្និបាត លោក សំ សារីន ប្រធានក្រុមប្រឹក្សា ខេត្តកែប លោក សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប និងមានការចូលរូមពី លោក លោកស្រី សមាជិក  សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកម្លាំងទាំងបី  លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត នាយក នាយករងទីចាត់ការ ចំណុះរចនាសម្ពន្ធ សាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើននាក់។

នៅក្នុងអង្គសន្និបាត នាពេលនោះ បានដំណើរការដោយ មានបទអន្តរាគមន៍ ពីអង្គភាពជំនាញ ចំនួនប្រាំគឺ ស្នងការដ្ឋាន នគរបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាល អភិបាលក្រុង ស្រុក និង មន្ទីររៀបចំដែនដី  នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងបានលើកយក នូវប្រធានបទ សំខាន់ៗចំនួនប្រាំ ដើម្បីចែកក្រុម ពិភាក្សាយ៉ាងផុលផុស ដែលរួមមាន ប្រធានបទទី១៖ សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ការគ្រប់គ្រង ធនធានធម្មជាតិ ដីធ្លី និងការអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព , ប្រធានបទទី២  ពិភាក្សាលើ ជំងឺកូវីដ-១៩ និងជំងឺឆ្លងនានា និងវិស័យអប់រំ, ប្រធានបទទី៣ គឺការផ្ដល់ សេវាសាធារណៈ, ប្រធានបទទី៤ ការអភិវឌ្ឍ វិស័យទេសចរណ៍, ប្រធានបទទី៥ ការអភិវឌ្ឍឃុំ-សង្កាត់។

នៅក្នុង របាយការណ៍ស្វាគមន៍ ការអញ្ចើញបិទអង្គ សន្និបាតក្រោមវត្តមាន ដ៏ខ្ពង់ខ្ពស់ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសក កម្មពិសេស  និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយ ខេត្តកែប  នាព្រឹកថ្ងៃទី១០ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជំរុញដល់អាជ្ញាធរ មូលដ្ឋានយកចិត្តទុក ដាក់អនុវត្តការងារឱ្យ មានប្រសិទ្ធភាពនូវកម្ម វិធីវិនិយោគបីឆ្នាំរំកិល ដើម្បីបំពេញតម្រូវការ ជាក់ស្តែង។

យកចិត្តទុកដាក់ លើការងារផ្តល់ សេវាផ្សេងៗជូន ប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងក្រមសីលធម៌។ លើកកម្ពស់ចលនា ភូមិឃុំមានសុវត្ថិភាព ដើម្បីធានាបាននូវ សុខសុវត្ថិភាព និងសណ្តាប់ ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។

ជំរុញការអនុវត្តច្បាប់ ស្តីពី  ការគ្រប់គ្រង ធនធានធម្មជាតិ, ច្បាប់ចរាចរណ៍ផ្លូវគោគ ឱ្យមានប្រសិទ្ធភាព។ យកចិត្តទុកដាក់ដោះ ស្រាយទំនាស់ក្រៅ ប្រព័ន្ធតុលាការជូន ប្រជាពលរដ្ឋអន្តរាគមន៍ ដោះស្រាយបញ្ហាគ្រោះ មហន្តរាយជូន ប្រជាពលរដ្ឋអោយ បានទាន់ពេលវេលា។

មានប្រសាសន៍ ក្នុងឱកាសនោះ លោក ជិន ប៊ុនស៊ាន បានបញ្ជាក់ថា សន្និបាតបូក សរុបប្រចាំឆ្នាំ ពិតជាមានសារៈ សំខាន់ក្នុងការ ឆ្លុះបញ្ចាំង ចំណុចខ្សោយ ខ្លាំង និងបញ្ហាប្រឈម  ដែលបានជួប ប្រទះ រយៈពេលពេញ មួយឆ្នាំ២០២១ និងពិភាក្សាដាក់ ចេញទិសដៅបន្ត។

ក្នុងនោះឯកឧត្តម ទេសរដ្ឋមន្ត្រី ជំរុញអោយ រដ្ឋបាលក្រុង ស្រុក ត្រូវខិតខំយកចិត្ត ទុកដាក់អនុវត្តតួនាទី ភារកិច្ចស្របតាមច្បាប់ និងលិខិត បទដ្ឋានពាក់ព័ន្ធ ក្នុងស្មារតី ទទួលខុសត្រូវ ទាំងការងារសន្តិសុខ  សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ សាធារណៈ ក្នុងភូមិសាស្រ្តរបស់ខ្លួន អោយមានភាព កាន់តែល្អប្រសើរ ជាមួយនេះមន្រ្តី រាជការត្រូវមានការ ផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ និងគោរពវិន័យបានល្អ ត្រូវផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយល្អប្រសើរ ដោយឈរលើមូល ដ្ឋានលើកកម្ពស់ប្រសិទ្ធ ភាពការងារ ការគោរពច្បាប់ គោលការណ៍ នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ ការទទួលខុសត្រូវ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតប ចំពោះតម្រូវការរបស់ ប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា ស្របតាមកម្ម វិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *