(ខេត្តកែប)៖ ថ្លែងក្នុងឱកាសអញ្ជើញ ចូលរួមកាន់បិណ្ឌទី៩ ក្នុងវត្តសត្ថារាជា អង្គព្រៃធំ សង្កាត់ ព្រៃធំ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាល នៃគណៈភិបាល ខេត្តកែប បានធ្វើការអប់រំ ក្រើនរំលឹកដល់ ប្រជាពលរដ្ឋ ឱ្យមានការប្រុង ប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរ តាមដងផ្លូវសាធារណៈ បើកបររថយន្ត ម៉ូតូ ត្រូវចេះអធ្យាស្រ័យ គ្នាទៅវិញទៅមក ពាក់មួកនិង ខ្សែក្រវាត់សុវត្ថិភាព ដាក់កញ្ចក់មើល ក្រោយឱ្យបានត្រឹមត្រូវ និងកុំបើកបរក្នុង ស្ថានភាពស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ចរាចរជា យថាហេតុ ដែលនាំឱ្យខូចខាត ទ្រព្យសម្បត្តិ លុយកាក់ ខាត់បង់ ពេលវេលារកស៊ី ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិតជាដើម។
លោកអភិបាលខេត្តកែប បានបញ្ជាក់ទៀតថា ស្របពេលដែល ប្រទេសជាតិកាន់ តែមានការរីក ចម្រើន ជីវភាពប្រជាពលរដ្ឋ កាន់តែធូរធា ដូច្នេះកំណើននៃយានយន្តគ្រប់ប្រភេទ បានកើន ឡើង យ៉ាងឆាប់រហ័ស ដែលបង្ករនូវការ កកស្ទះនៅតាមទីក្រុង ទីប្រជុំជន និងមានគ្រោះ ថ្នាក់ ចរាចរជាបន្តបន្ទាប់ ដែលនេះគឺជាបញ្ហា ប្រឈមដែលរាជ រដ្ឋាភិបាលកំពុងយក ចិត្តទុកដាក់ ដើម្បី ដោះស្រាយ។
លោកបានបន្តថា ក្រៅពីគ្រោះថ្នាក់ចរាចរ បញ្ហាគ្រឿងញៀន ក៏នៅតែជាបញ្ហាចំប ងដែលយើង ទាំងអស់គ្នា ត្រូវតែរួមគ្នាដោះស្រាយ និងទប់ស្កាត់ ទាំងព្រះសង្ឃ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក៏ដូចអាជ្ញាធរដែនដី ត្រូវអប់រំផ្សព្វផ្សាយ ដល់យុវជន កូនប្រុសស្រី សិស្សានុសិស្ស ក៏ ដូចជាប្រជាពលរដ្ឋទៅ ឱ្យយល់ដឹងពីផលប៉ះពាល់នានាទាំងការជួញដូរ និងប្រើប្រាស់ គ្រឿង ញៀន។
ជាមួយនេះ លោកអភិបាលខេត្ត បានចាត់ទុកការជួបជុំគ្នាធ្វើ បុណ្យទានបាន យ៉ាងរីករាយដូច ពេលនេះគឺជា សមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធ ផលរាប់រយទៀត នៃសន្តិភាព បើគ្មាន សន្តិ ភាពទេ នោះអ្វី គ្រប់យ៉ាងក៏ និងត្រូវបាត់បង់ដែរ ហេតុនេះលោកសូម អំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខ សន្តិភាពដែលខិតខំ កសាងមកយ៉ាង លំបាកនេះឱ្យបាន គង់វង្ស កុំជឿលើ ពាក្យភូតកុហក់ របស់ជនអគតិ ដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាពនៅកម្ពុជា៕