(ខេត្តកែប)៖ មនុស្ស២នាក់ បានរងរបួសជាទម្ងន់ ក្នុងហេតុការណ៍ ជិះម៉ូតូទៅប៉ះទង្គិចជា មួយរថយន្ត ប្រភេទបែនដឹក ដីខ្នាតធំ ក្នុងទិសដៅស្របគ្នា ដោយឧបទ្ទហេតុនេះ បានកើតឡើង នៅវេលា៧និង ៥០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាង កើតផ្សារដំណាក់ចង្អើរ ក្នុងភូមិដំណាក់ ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប លើកំណាត់ផ្លូ វជាតិលេខ៣៣។
ប្រភពព័ត៌មាននៅ កន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ ផ្តើមឡើងដោយ សារភាគីទាំងសងខាង បើកបរខ្វះការ ប្រុងប្រយ័ត្ន ខណៈរថយន្តដឹកដី នៅខាងមុខបត់ឆ្វេង តែចៃដន្យ ស្រាប់តែម៉ូតូC125 ជែងពីក្រោយ រថយន្តមិនបានពិ និត្យពីស្ថានភាពគ្រោះ ថ្នាក់នៅចំពោះមុខ គាប់ជួនពេលរថ យន្តបត់ឆ្វេង ម៉ូតូភាគីរងគ្រោះ បើកទៅបុកចំកង់ រថយន្តផ្នែកខាងមុខ បណ្តាលឱ្យរងរបួស បាក់ជើង ទាំងពីរនាក់តែម្តង ហើយម៉ូតូរង ការខូចខាតយ៉ាង ធ្ងន់ធ្ងរផងដែរ។
ប្រភពដដែល បានបញ្ជាក់ទៀតថា ភាគីម៉ូតូជិះគ្នា២នាក់ សុទ្ធតែជាក្មេង ដែលមានអាយុ ក្រោម២០ឆ្នាំ ដែលគេដឹងថាធ្វើ ដំណើរមកពីខេត្ត ព្រះសីហនុ ប៉ុន្តែពេលនេះមិន ទាន់ស្គាល់ឈ្មោះ ខណៈពេលសមត្ថ កិច្ចប្រញាប់ប្រញាល់ ដឹកបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ។
ក្រោយពីមានករណី គ្រោះថ្នាក់ចរាចរភ្លាម សមត្ថកិច្ចបានចុះ មកអន្តរាគមន៍ ដោយយករថយន្ត របស់អធិការដ្ឋាន នគរបាលក្រុងកែប ដឹកបញ្ជូនទៅ សង្គ្រោះភ្លាមៗនៅ មន្ទីរពេទ្យ៕