(ខេត្តកំពត)៖ ជាទូទៅតម្លៃប្រេង នៅតាមស្ថានីយ របស់ក្រុមហ៊ុននានា ក្នុងខេត្តកំពត ហាក់នៅធម្មតា ដោយឡែកនៅ តាមស្ថានីយប្រេង ឯកជនបែរជា មានតម្លៃខ្ពស់ជាង ប្រេងលក់នៅតាម ស្ថានីយក្រុម ហ៊ុនក្នុង១លីត្រ ខុសគ្នាចាប់ពី ៥០០៛ ទៅ៧០០រៀល។
ក្នុងដំណាក់ កាលប្រេងសាំង ឬប្រេងម៉ាស៊ូត កំពុងឡើងថ្លៃ ដែលបណ្តាល មកពីសង្គ្រាម នៅក្រៅប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់ យានយន្តគ្រប់ប្រភេទ ត្រូវសម្រេចចិត្ត ជ្រើសរើសតែស្ថានីយ ប្រេងណាដែល លក់ធូរថ្លៃ ពិសេសស្ថានីយ ប្រេងឥន្ធនៈដែលរាប់រង ដោយក្រុមហ៊ុនផ្សេងៗ។
ប៉ុន្តែបើនិយាយពីស្ថានីយ៍ ប្រេងឥន្ធនៈរបស់ឯកជន ដែលភាគច្រើន បើកអាជីវកម្មនៅ គ្រប់បណ្តាស្រុក ក្រុង បែរជាមានហាង ឆេងឡើងខ្ពស់ហួស ពីការស្មាន ពោលគឺការលក់ ដូរតាមហាងឆេង ផ្ទាល់មាត់ ដោយពុំបាន ដាក់តាំងតម្លៃជាក់លាក់ ដូចស្ថានីយប្រេង ឥន្ធនៈរបស់ក្រុមហ៊ុន នោះឡើយ។
លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជ កម្មខេត្តកំពត បានប្រាប់អ្នកយក ព័ត៌មាននៅព្រឹកថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២២នេះថា បើទោះជាមានការ ចលាចលនៅ ក្រៅប្រទេស ទាក់ទិននឹង សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែតម្លៃប្រេង នៅតាមស្ថានីយ របស់ក្រុមហ៊ុននានា នៅតែលក់ទៅ តាមតារាងនៃតម្លៃ របស់ក្រសួងពាណិជ្ជកម្ម បានកំណត់ ដែលក្រសួងបាន ធ្វើតារាងក្នុង១៥ថ្ងៃម្តង ពោលគឺគិត ចាប់ពីថ្ងៃទី០១ រហូត ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។
លុះថ្ងៃ១៦មីនាស្អែក នឹងមានតារាងថ្មី សម្រាប់ឱ្យក្រុមហ៊ុន លក់តាមតម្លៃដែលបាន កំណត់ពីក្រសួង ពាណិជ្ជកម្ម។លោកបាន បញ្ជាក់ទៀតថា ជាទូទៅសម្រាប់ តម្លៃប្រេងសាំងស៊ុបពែរ ក្នុង១លីត្រ មានតម្លៃ៥៣០០រៀល ,សាំងធម្មតា ១លីត្រ ៤៨០០រៀល, ប្រេងម៉ាស៊ូត ក្នុង១លីត្រ តម្លៃ ៤៥០០រៀល។
ទោះបីយ៉ាងណាតម្លៃ ប្រេងដែលលក់តាម ការ៉ាសឯកជន (ប្រេងគ្រប់ប្រភេទ) ហាក់មានការប្រែប្រួល តាមតែការនឹកឃើញ របស់ម្ចាស់ស្ថានីយ ខណៈភាពចលលាចល រឿងបិទច្រកប្រេងនៅ ប្រទេសរុស្ស៊ី។ យ៉ាងណាក៏ដោយ ថ្វីដ្បិតប្រេងមាន តម្លៃលើសមុន ប៉ុន្តែអ្នកប្រើប្រាស់ យានយន្តគ្រប់ប្រភេទ នៅតែបង្ខំចិត្តចាក់ ប្រេងសាំង-ម៉ាស៊ូត សម្រាប់ជាមធ្យោ បាយធម្មតា ដើម្បីធ្វើដំណើរទៅ ប្រកបការងារ អាជីកម្ម៕