អាជ្ញាធរខេត្តកំពត ចុះអនុវត្តវិធានការក្តៅ ដើម្បីបើកផ្លូវជូន ពលរដ្ឋដែលរង ការរំលោភបំពាន ដោយបុគ្គលបិទរបង ផ្លូវជាច្រើនឆ្នាំ

(ខេត្តកំពត)៖ ក្រោមការណែនាំ ចង្អុលបង្ហាញពី ឯកឧត្តម  ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តកំពត នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក សេង សិរីបុត្រ អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានដឹកនាំកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋ បាលខេត្ត ដែលមានការ ចូលរួមពីមន្ត្រីនៃមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ដើម្បីចុះពិនិត្យ និងអនុវត្តវិធានការ បើកផ្លូវសាធារណៈ របស់រដ្ឋ ជូនប្រជាពលរដ្ឋប្រើ ប្រាស់ជាធម្មតាឡើងវិញ បន្តប់ពី ផ្លូវនេះបានធ្វើរបង បិទជាច្រើនឆ្នាំ ដោយបុគ្គល ឈ្មោះ គឹម សោភ័ណ្ឌ ស្ថិតនៅភូមិ ព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ការអនុវត្តចំណាត់ ការវិធានការ ជាលទ្ធផលកម្លាំង ចម្រុះបានធ្វើការរុះរើ ទ្វាររបងចំនួន ០២កន្លែង ក្នុងនោះបង្គោលថ្ម ០៧ដើម និងប៉ុស្ដិ៍យាមចំនួន ១ (បណ្ដោយ១ម៉ែត្រ ទទឹង ២ម៉ែត្រ)។ ទន្ទឹមនឹងនោះ រដ្ឋបាលស្រុកទឹកឈូ ក៏បានចេញសេចក្តី ជូនដំណឹងណែនាំ ដល់លោក គឹម សោភ័ណ្ឌ ឲ្យមានការចូលរួម អនុវត្តចំណាប់ ការបន្ថែមទៀត ដោយឲ្យរំកិល របងក្បាលដីឲ្យបាន ទំហំ០៥ម៉ែត្រ ចាប់ពីអ័ក្សផ្លូវ និង រំកិលព្រំ របងខាងលិច ពីចំណីស្រះ ទំហំ២.៨ម៉ែត្រ។

ដោយឡែកបន្ទាប់ មកក្រុមការងារក៏ បានបន្ត ចុះពិនិត្យ នឹងអនុវត្តការ រុះរើរបងបន្លាលួស មួយកន្លែងទៀត ដែលបុគ្គលគឹម សោភ័ណ្ឌ បានបិទផ្លូវចេញ ចូលដីរបស់ ប្រជាពលរដ្ឋ ស្ថិតនៅភូមិ ត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត និងធ្វើការរុះរើ បង្គោលថ្មចំនួន ១១ដើម, បង្គោលឈើចំនួន ២៧ដើម, ខ្សែលួសចំនួន ៣ ខ្សែស្មើនឹង ១៣០,៥ ម៉ែត្រ។

បន្ទាប់ពីមានចំណាត់ ការបែបនេះ ពលរដ្ឋជាច្រើនគ្រួសារ បានសម្តែង ការកក់ក្ដៅ ត្រេកអរនិង ថ្លែងអំណរគុណ ចំពោះអាជ្ញាធរខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលតែងតែ យកចិត្តទុកដាក់ ចូលរួម ដោះស្រាយ បញ្ហាប្រឈម និងក្តីកង្វល់របស់ ពលរដ្ឋនៅមូលដ្ឋាន បានយ៉ាងល្អប្រ សើរនិងមាន ប្រសិទ្ធភាព។

ជាមួយនឹងចំណាត់ ការនៃការរំលោភ បំពានដីសាធារណៈ របស់រដ្ឋឬដីបុគ្គលឯកជន ដែលតែង តែមានការដោះ ស្រាយមាន ប្រសិទ្ធភាព នារយៈពេល កន្លងមកនេះ មហាជនបានចូល រួមអបអរសាទរ និងសម្តែងក្តីសង្ឃឹម យ៉ាងកក់ក្ដៅថា អភិបាលខេត្ត កំពតនឹងបន្តអនុវត្ត វិធានការនិង ការដោះស្រាយ ឲ្យមានប្រសិទ្ធភាព ពិសេសមាន ចំចាត់ការ ដល់ជនឆ្លៀតឱកាស ដែលលួចបន្លំបំពារ បំពានដីរបស់រដ្ឋនិង ដីឯកជនបន្តទៀត។

លោក សេង សេរីបុត្រ អភិបាលរងខេត្ត ក្នុងនាមតំណាង ឯកឧត្តមម៉ៅ ធនិនអភិបាល នៃគណៈ អភិបាលខេត្តកំពត ក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសាធារណ ជនទូទៅ មិនថាបុគ្គលមាន ទ្រព្យធនមានអំណាច ឬប្រជាពលរដ្ឋ សាមញ្ញធម្មតា ត្រូវតែចូលរួមគោរព ច្បាប់ទាំងអស់គ្នា មិនត្រូវធ្វើសកម្មភាព ណាមួយរំលោភ បំពារបំពាននាំឲ្យប៉ះ ពាល់ដល់ទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិនិង ផលប្រយោជន៍របស់ ប្រជាពលរដ្ឋឬបុគ្គល អ្នកដទៃឡើយ បើពុំដូច្នោះទេការ ប្រព្រឹត្តនៅទង្វើខុសច្បាប់នេះ នាំឲ្យខូចកេរ្តិ៍ឈ្មោះ នឹងប្រឈមចំពោះបញ្ហា មុខច្បាប់ទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *