(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មន្ទីរ កិច្ចការនារីខេត្តកែប បានរៀបចំពិធី អបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនា ពេលអនាគត” នៅសាលប្រជុំសាលា ខេត្តកែប ក្រោមអធិបតីភាព លោក សំ សារីន ប្រធានក្រុមប្រឹក្សា លោកបណ្ឌិត សោម ពីសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា និងមានការអញ្ជើញ ចូលរួមពីសំណាក់ តំណាងសាលា ដំបូងខេត្តកែប ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកង កំលាំងទាំងបី ប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត និង មន្ត្រី រាជការ ជានារី គ្រប់មន្ទីរអង្គភាពផងដែរ។
បើតាមរបាយការណ៍ របស់លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ច ការនារីខេត្តកែប បានអោយដឹង ថាក្នុងឆ្នាំ២០២១ ដើម្បីឆ្លើយតប នឹងវិស័យយុទ្ធ សាស្រ្តកិច្ចការពារ ផ្លូវច្បាប់លើស្រ្តី និងកុមារ មន្ទីរកិច្ចការនារី បានអនុវត្តភារកិច្ច របស់ខ្លួនចូលរួម ចំណែកធ្វើអោយស្រ្តី និងកុមារ ទទួលបានកិច្ចការ ពារតាមផ្លូវច្បាប់ ដោយស្មើភាព និងធ្វើការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ ការរំលោភបំពាន លើស្រ្តី និងកុមារ។
ក្នុងនោះបានបើក វគ្គបណ្តុះបណ្តាល ស្តីពីការទប់ស្កាត់ ការរំលោភបំពាន បានចំនួន ០៣លើក មានអ្នកចូលរួម ១០៥នាក់ ស្រី៩០ នាក់ ចុះស្រង់ទិន្នន័យ អំពើហិង្សាក្នុងគ្រួសារ ចំនួន ០៣លើក ការទប់ស្កាត់រំលោភ សេពសន្ថវៈ មាន ០៤ករណី ធៀបនឹងឆ្នាំ២០២០ មានការកើនឡើង០២ករណី។
បន្ទាប់ពីលោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត បានអានព្រះរាជ សារសម្តេចព្រះ មហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឳកាសអបអរ សាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អានសារលិខិត សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ក្នុងឳកាសអបអរ សាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេន ឌ័រថ្ងៃនេះ ដើម្បីចីរភាពនា ពេលអនាគត” ដែលមានខ្លឹមសារ អំពាវនាវ អោយ មន្ទីរអង្គភាព តាមបណ្តាខេត្ត បន្តពង្រឹងសមភាព យេនឌ័រជាកិច្ច ការអាទិភាព និងកាន់តែចាំ បាច់ដើម្បីអោយស្រ្តី និងក្មេងស្រីគ្រប់ រូបកាន់តែទទួលបាន នូវកាលានុវត្តនភាព ពេញលេញ និងប្រកបដោយ សមភាពនៅក្នុង គ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលជាវិធានអាទិភាព ដើម្បីសម្រេចតាមចក្ខុ វិស័យដែលរាជរដ្ឋាភិ បាលបានដាក់ចេញ ដូចខាងក្រោម៖
១-នៅក្នុងការកសាង សំណាញ់សុវត្ថិភាព សង្គមនិងមូលដ្ឋានសង្គម សេដ្ឋកិច្ច ដែលរឹងមាំ នាពេលអនាគត ។
២- ជំរុញការអនុវត្ត វិធានការគោល នយោបាយគាំទ្រ ដល់សហគ្រិន និងអាជីវករជាស្រ្តី និងយុវជន ជាពិសេសនៅ ក្នុងការស្ដារអាជិវកម្ម និងមុខរបរពីវិបត្តិកូវីដ-១៩ អភិឌ្ឍន៍ភាពធន់ ដើម្បីវិវត្តន៍ខ្លួនទៅ ក្នុងយុគសម័យ ឌីជីថល និងឆ្លើយតបនឹង បដិវត្តន៍ឧស្សហកម្មទី៤។
៣-ដោះស្រាយ គម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ពិសេសបង្កើន ការចូលរួម របស់ស្រី្តនិង ក្មេងស្រី នៅក្នុងវិស័យ ឌីជីថល។
៤-លើកកំពស់តួ នាទីស្រ្តី នៅក្នុងសកម្មភាព សេដ្ឋកិច្ចបៃតង កសិឧស្សាហ កម្មបៃតង និងអេកូទេសចរណ៍ ដើម្បីចូលរួម លើកកំពស់ សេដ្ឋកិច្ចគ្រួសារ។
៥-លើកកំពស់ការ ទទួលស្គាល់ តម្លៃការងារ ក្នុងផ្ទះ និងថែទាំសមា ជិកគ្រួសារ និងកំណត់មធ្យោ បាយ ដើម្បីកាត់បន្ថយ បន្ទុកលើការងារ របស់ស្រ្តី និងក្មេងស្រី។ និងទី៦-បន្តលើកកំពស់ សីលធម៌សង្គម តម្លៃស្រ្តី និងសុខដុមរម នានៅក្នុងគ្រួសារ តាមរយៈការជម្រុញ ការអនុវត្តផែនការ សកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើ ហឹង្សាលើស្ត្រីនិងកុមារ។
ក្នុងនោះដែរ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានក្រើនរំលឹក ដល់បងប្អូនមន្ត្រី រាជការជានារី ត្រូវ ខិតខំប្រឹងប្រែង បង្កើនសមត្ថភាពផ្ទាល់ខ្លួន ដើម្បីបន្តវេនក្លាយ ជាថ្នាក់ដឹកនាំ ស្ថាប័ន ប្រកបដោយ គុណភាព ប្រសិទ្ធភាព សាកសមនិង ពាក្យស្ត្រីជាឆ្លឹងខ្នង ក្នុងការអភិវឌ្ឍ ប្រទេសជាតិយើង៕