មេខ្យល់ម្នាក់ត្រូវកំលាំង អាវុធហត្ថឃាត់ខ្លួន ជាប់ពាក់ព័ន្ធនាំពលករ ទៅរកការងារធ្វើ នៅប្រទេសថៃ ដោយខុសនិងច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ មេខ្យល់ម្នាក់ត្រូវ កំលាំងអាវុធហត្ថ ឃាត់ខ្លួន ជាប់ពាក់ព័ន្ធនាំ ពលករទៅរក ការងារធ្វើនៅ ប្រទេសថៃដោយ ខុសនិងច្បាប់។

ការឃាត់ខ្លួនមេខ្យល់ នេះនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៨ ឆ្នាំ ២០២២ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថស្រុក បានចុះល្បាត ក្នុងភូមិសាស្ត្រ ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ  ស្រាប់តែបានឃើញ មានរថយន្ត១គ្រឿង ម៉ាកNISSANFROTIER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B-3443 ដឹកមនុស្សប្រុស ស្រី ជាច្រើននាក់កំលាំង អាវុធហត្ថធ្វើការឃាត់់ រថយន្តធ្វើការសួរនាំ ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានប្រាប់ឲ្យដឹង បន្តទៀតថា មនុស្យជិះក្នុងរថយន្ត នោះមានគ្នាចំនួន១៤នាក់ ក្នុងស្រ្តីចំនួន៥នាក់់ និងអ្នកបើក រថយន្ត១នាក់ ជាមេខ្យល់ ។

ក្រោយពីកម្លាំងជំនាញ សាកសួរពលករទាំង១៣នាក់ នោះបានឲ្យដឹងថា ពួកខ្លួនមកពីបណ្ដា ខេត្តផ្សេងៗគ្នា បានធ្វើការទំនាក់ ទំនងនិងមេខ្យល់ ជាអ្នកបើករថយន្ត ដើម្បីឲ្យនាំពួកខ្លួនឆ្លង ដែនទៅប្រទេសថៃ រកការងារធ្វើ។

ចំណែកមេខ្យល់មាន ឈ្មោះ លឿម បូរី ភេទប្រុស អាយុ៤០ឆ្នាំ រស់់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ  ខេត្តបន្ទាយមានជ័យ បានសារភាពថាខ្លួន ពិតជាបានដឹកពលករ ទាំងអស់បំរុងឆ្លងដែន ទៅរកការងារ នៅប្រទេសថៃម៉ែន។

ពលករទាំង១៣នាក់ ត្រូវបានកំលាំងអាវុធហត្ថ ដឹកតាមរថយន្តបញ្ជូន ទៅធ្វើតេស្តរហ័ស នៅមណ្ឌល សុខភាពស្រុម៉ាឡៃ ដើម្បីរកមេរោគកូវីដ-១៩ បើសិនអវិជ្ជមាន អនុញ្ញាតឲ្យវិលត្រឡប់ ទៅស្រុកកំណើតរៀងៗខ្លួនវិញ ដោយឡែកបើវិជ្ជមាន ត្រូវនៅសម្រាកព្យា បាលសិន ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ដោយបានការអនុញ្ញាត ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត មេខ្យល់ន៨ងបញ្ជូន ទៅតុលាការដើម្បីដាក់ ទោសទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *