(ខេត្តបន្ទាយមានជ័យ)៖ ប្រុសម្នាក់ប៉ុនប៉ង ធ្វើឃាត ឪពុក ម្តាយក្មេក ប្រពន្ធ ក្រោយពេល លែងលះនិងប្រពន្ធជាង១ឆ្នាំ នៅមានគំនុំបាន យកសាំង៣ដប ទឹកសុទ្ធដុតផ្ទះ ពេលដែល យាយ តា កូនកំពុងនៅក្នុងផ្ទះ អ្នកភូមិជួយ ទាន់កុំអី យាយ តា និងកូនស្រីស្លាប់ នៅក្នុងផ្ទះអស់ ទៅហើយ។
រឿងរាវនេះកើត ឡើងនៅវេលាម៉ោង ៧យប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ ២០២២ នៅចំណុច ភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកអធិការដ្ឋាន នគរបាលស្រុកថ្មពួក បានប្រាប់ឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ រីក ទូរី ភេទប្រុស អាយុ៣៩ឆ្នាំ រសើនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក បុរសនេះតែងតែប៉ុនប៉ង ថានិងសម្លាប់ ឪពុក ម្តាយក្មេក និងប្រពន្ធជារឿយៗ ដោយសាររឿងគំនុំ។
លោកអធិការដ្ឋាន នគរបាលស្រុកថ្ម ពួកបានប្រាប់ឲ្យ ដឹងបន្តថា ពេលកើតហេតុ យាយនិងតានិង កូនបាននៅក្នុង ផ្ទះពេលយប់មិន បានចេញទៅណា ទេពេលនោះជន សង្ស័យបានយក សាំងចំនួន ៣ដបទឹកសុទ្ធចន្លុះ ១ដើម ដែកកេះចំនួន១ សំរាប់ដុត និងបន្ទះក្ដារ ឈើមូល១ កំណាត់ប្រវែងកន្លះ ម៉ែត្របានទៅដុតផ្ទះយាយ តា ដែលកំពុងនៅ ផ្ទះស្របពេលនោះយាយ តា បានចេញមក ប្រតាយប្រតប់ ជាមួយជនសង្ស័យ ពេញទំហឹង ដោយកំលាំងខ្សោយ នាំគ្នារត់ចូលទៅ បន្ទប់ក្នុងផ្ទះបិទទ្វារ ឯជនបង្ករ លោតធាក់ទ្វារ និងជញ្ជាំងផ្ទះ ហេីយបានយក សាំងចំនួនមួយដប ទឹកសុទ្ធចាក់ស្រោច ទៅលើជញ្ជាំងផ្ទះ ដោយស្រែកគំរាម ថានឹងដុតសម្លាប់ ទាំងអស់ តែមិនបានសំរេច ដោយសារកូន និងអ្នកជិតខាង ទៅជួយឃាត់ និងចាប់ឃាត់ជន សង្ស័យប្រគល់ ទៅឲ្យសមត្ថកិច្ច។
ជនរងគ្រោះ មានឈ្មោះ ជួប លាភ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅចំណុច ភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យត្រូវ បានកម្លាំងអធិការ ដ្ឋាននគរបាល ស្រុកថ្មពួបញ្ជូនមក ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងរៀបចំសំណុំ រឿងបញ្ជូនទៅ តុលាការដើម្បី ដាក់ទោសតាម នីតិវិធីច្បាប់៕