មកដឹងតម្លៃគ្រឿង សមុទ្រនៅខេត្តកែប ក្នុងចុងសប្តាហ៍នេះ

(ខេត្តកែប)៖ នៅថ្ងៃសៅរ៍ចុង សប្តាហ៍នេះ បេះទោះជាមាន ក្រុមភ្ញៀវមកទស្សនា នៅខេត្តកែបច្រើន គួរសម ប៉ុន្តែបើក្រលេក មើលការលក់ដូរគ្រឿង សមុទ្រនៅក្នុងផ្សារ នៃតំបន់ខាងលើហាក់ នៅតម្លៃធម្មតា  គ្មានភាពប្រែប្រួល ដែលជាកត្តាមួយបង្ក ភាពងាយស្រួលដល់ ពលរដ្ឋមានលទ្ធភាព អាចទិញពិសារ ថែមទាំងបង្កភាព ងាយស្រួលដល់អាជីវករ លក់ដូររកប្រាក់ចំណូល ផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមគ្រួសារ បានកាន់តែប្រសើរឡើង។ នេះបើយោងតាម ការលើកឡើង ពី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្តកែប នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

ទោះជាយ៉ាងណាក្តី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ដែរថា ទោះជាប្រទេសកម្ពុជាយើង ពិសេសខេត្តកែប បានរងនូវវិបត្តិខ្លះៗ ដោយសារកូវីដ-១៩(អូមីក្រុង) តែការលក់ដូរ ទំនិញនិងគ្រឿងសមុទ្រ និងទំនិញទូទៅ ហាក់មានភាព ល្អប្រសើរ ថែមទាំងមាន ហាងឆេងធម្មតា។

លោកប្រធានបាន បញ្ជាក់ផងដែរថា សម្រាប់តម្លៃទូទៅ ក្នុងសប្តាហ៍នេះ ដូចជា៖ បង្គាស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ចាប់ពី៥០,០០០៛,ទៅ៦០,០០០៛ ,មឹកស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ៤៥,០០០៛ឬ៥០,០០០៛ ,ក្តាមសេះលេខ១ មានតម្លៃ ៦៥,០០០៛។ ដោយឡែកចំពោះ មុខទំនិញផ្សេងៗទៀត  អាចមានភាព ប្រែប្រួលបន្តិចបន្តួច។

ដោយឡែកបើយោងតាម ការលើកឡើង ពីលោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជ កម្មខេត្តកំពត ក៏បានបញ្ជាក់ ផងដែរថា តម្លៃគ្រឿងសមុទ្រ រួមទាំងមុខ ទំនិញផ្សេងៗ នៅទីផ្សារខេត្តកំពត ក៏មានហាង ឆេងប្រហាក់ប្រហែល គ្នានឹងខេត្តកែបដែរ ជួនកាលអាចខុស គ្នាបន្តិចបន្តួចប៉ុណ្ណោះ ហើយទោះជា បែបណា លោកនឹង ខិតខំជំរុញឱ្យរាល់ មុខទំនិញក្នុងស្រុក មានលំនឹង និងមានគុណភាពខ្ពស់ ដើម្បីប្រកួត ប្រជែងមុខទំនិញ នានាក្នុងទីផ្សារ ក្នុងស្រុក៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *