(ខេត្តប៉ៃលិន)៖ ថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅ ការងារ ២០២២ របស់រដ្ឋបាលខេត្ត ប៉ៃលិន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការបើកសន្និបាតបូក សរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០២១ និងលើកទិស ដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តប៉ៃលិន នាពេលនេះជាការឆ្លុះ បញ្ចាំងអោយ ឃើញពីស្នាដៃ លទ្ធផលការងារ គ្រប់គ្រងតាមបណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុង រយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្ម វិធីនយោបាយកំណែ ទម្រង់របស់រាជ រដ្ឋាភិបាលកម្ពុជា នូវគោលនយោ បាយយុទ្ធសាស្រ្ត ចតុកោណដំណាក់ កាលទី៤ នៃអណត្តិទី៦ ក្រោមការដឹក នាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
អង្គសន្និបាតនេះដែរ នឹងទទួលបាននូវ ធាតុចូលពីគ្រប់តួអង្គ ពាក់ព័ន្ធ រដ្ឋបាលខេត្តដោយ ផ្តោតលើវិធានការ ទប់ស្កាត់បទ ល្មើសនានា និងអត្ថប្រយោជន៍ នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់ សេវារដ្ឋបាល នៅតាម ថ្នាក់ឃុំសង្កាត់។
លោកជំទាវ បន្តថា ដោយឡែកការ រីករាលដាល នៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តមាន កិច្ចសហការ ពីរមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ធបាលក្រុង-ស្រុក បានខិតខំប្រឹងប្រែង សហការអនុវត្តតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា និងវិធានការណែ នាំរបស់ក្រសួង សុខាភិបាល ចូលរួមទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ-១៩ ទូទាំងខេត្តប៉ៃលិន ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
ដើម្បីឆ្លើយតបនឹង ការប្រយុទ្ធនឹងជំងឺ កូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ វិធានការនានា ក្នុងនោះ មានកម្មវិធីជំនួយសង្គម ដើម្បីជួយដោះ ស្រាយជីវភាព ប្រជាពលរដ្ឋដែល ទទួលរងផលប៉ះ ពាល់ដោយជំងឺ កូវីដ-១៩ មានដូចជា ការឧបត្ថម្ភសាច់ ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ ក្រោម២ឆ្នាំ ការផ្តល់សាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះអំឡុងពេលកូវីដ-១៩ ការបើកផ្ដល់សាច់ ប្រាក់កម្មវិធី ជំនួយសង្គមក្រោយ ពេលបិទខ្ទប់ សម្រាប់គ្រួសារ ប្រជាពលរដ្ឋមាន ការលំបាកផ្នែក ជីវភាព គ្រួសារឆ្លងជំងឺ កូវីដ~១៩ និងគ្រួសារ ដែលមានអ្នកស្លាប់ ដោយសារជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១។
លោកជំទាវ អភិបាលខេត្ត ក៏បានស្នើដល់អង្គ សន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់ អោយបានផុលផុស ដើម្បីជាធាតុចូល ក្នុងការអនុវត្តទិស ដៅរបស់រដ្ឋបាលប៉ៃលិន សម្រាប់ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោល នយោបាយកំណែទម្រង់ ស៊ីជម្រៅរបស់រាជ រដ្ឋាភិបាលកម្ពុជា និងសូមអោយសមាជិក សមាជិការក្នុងអង្គ សន្និបាតទាំងមូល ប្រកាន់អោយបាន ខ្ជាប់ខ្ជួននូវវិធាន “៣ការពារ ៣កុំ” ពិសេសការពាក់ម៉ាស អោយបានជាប់ជាប្រចាំ រក្សាគម្លាត ការសម្អាតដៃដោយ សាប៊ូ-អាកុល អោយបានញឹកញាប់ ។
ករណីមានបញ្ហាសុខភាព ឬមានរោគសញ្ញា សង្ស័យណាមួយ ពាក់ព័ន្ធជំងឺកូវីដ-១៩ សូមប្រញាប់ ទាក់ទងជា បន្ទាន់ជាមួយក្រុម គ្រូពេទ្យដែលប្រចាំ ការនៅទីនេះ ដើម្បីត្រួតពិនិត្យ សុខភាព ស្វែងរកជំងឺកូវីដ ១៩ ។
សូមបញ្ជាក់ថា សន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តប៉ៃលិន នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ស្អែកនេះ ក្រោម អធិបតីភាព ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួង ការពារ ជាតិ និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន៕ ដោយលោក ស សារឿន