សិស្សសាលាម្នាក់ តូចចិត្ត រៀនធ្លាក់ចំណាត់ថ្នាក់ គិតខ្លីឡើងលើ ស្ពានធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួន   បន្សល់ទុកត្រឹម តែកាតាប នឹង ម៉ូតូ !!!

(ខេត្តកំពង់ចាម)៖ យុវតីជា សិស្សសាលាម្នាក់ ត្រូវបានគេប្រទះឃើញ លោតពីលើស្ពានគីហ្ស៊ុណា ដោយ បន្សល់ ទុក ម៉ូតូ មួយ គ្រឿង នៅ ក្បែរ បង្កាន់ដៃស្ពាន  បាន បង្កការ ភ្ញាក់ ផ្អើល  ដល់ ប្រជា ពលរដ្ឋ ដែល ធ្វើ ដំណើរ តាម ម៉ូតូ និង រថយន្ត  នាំគ្នាចោមរោមមើល  កាលពី វេលា ម៉ោង ១១ និង ៤៩ នាទី ព្រឹក ថ្ងៃ ទី ១៤ ខែ មិ នា ឆ្នាំ ២០២២ នៅលើស្ពានគីហ្ស៊ុយណា ត្រង់ ចន្លោះ សសរ ប៉េ ៩ និង ប៉េ ១០ ស្ថិតក្នុង សង្កាត់វាលវង់ ក្រុង កំពង់ ចាម ខេត្តកំពង់ ចាម ។

តាម ប្រភពពី នគរបាល  ប្រចាំការ នៅ   ចំណុចស្ពាន  ខាងលើ បាន  ឱ្យ ដឹង ថា ៖  បន្ទាប់ពីមាន  ហេតុការណ៍  ភ្ញាក់ផ្អើល  ខាងលើ  រួចមក   កម្លាំង នគរបាលបានចុះ  ទៅ ដល់ ត្រង់ ចំណុច  កើតហេតុ រកឃើញ មាន របស់របរ របស់ជនរងគ្រោះ បន្សល់ ទុក  រួម មាន ម៉ូតូ  មួយគ្រឿង ម៉ាក ហ្ស៊ូម ម័ រ ,  ស្បែកជើង មួយគូ និង កា តាបមួយ ហើយ នៅក្នុង កាតាប នោះ  រកឃើញ អត្តសញ្ញាណ  ជនរងគ្រោះ  គឺជា សិស្ស ឈ្មោះ ជា វិ ជ្ជ រ៉ា ភេទ ស្រី  អាយុ ១៥ ឆ្នាំ រៀន ថ្នាក់ ទី ១០«B» នៅ វិទ្យាល័យ សម្ដេចម៉ែ ក្នុង ឃុំ ជប់  និងមានទីលំនៅ  ក្នុង  ភូមិ ជប់ ឃុំ ជប់ ស្រុក ត្បូង ឃ្មុំ ខេត្ត ត្បូងឃ្មុំ  ។

នគរបាល ការពារ ស្ពាន ប្រាប់ បន្ត ឲ្យ ដឹង ទៀត ថា៖ នៅពេល កម្លាំង សមត្ថកិច្ច បាន មើលទៅ ក្នុង ផ្ទៃ ទឹកទន្លេ មេគង្គ  ពុំ ឃើញ  ជន  រង គ្រោះ ផុស ឡើង នោះ ទេ  ទើប បញ្ជាក់ ថា  ពិតជា បាន ស្លា.ប់ ដោយ លិច  ក្នុង ទឹក បាត់ ទៅ ហើយ  ។ បន្ទាប់ មក  សមត្ថកិច្ច ក៏ បាន ផ្ដល់ ដំណឹង ទៅ ដល់ សាច់ញាតិ រស់នៅ ក្នុងស្រុក ត្បូងឃ្មុំ ឲ្យ បានដឹង  ។  ដោយ ឡែក  វត្ថុ តាងដែល  បន្សល់ ទុក  នៅកន្លែងកើតហេតុ ត្រូវ បានសមត្ថកិច្ច យកមក រក្សា ទុក នៅ ប៉ុស្តិ៍ ជា បណ្ដោះអាសន្ន  ។

តាម ប្រភព ដដែលបានបន្ត ថា  ក្រោយ  មក គេ បានឃើញ ឪពុក ម្ដាយ  របស់ យុវតីរងគ្រោះ បាន ធ្វើ ដំណើរ មក កាន់ ប៉ុស្តិ៍ រដ្ឋបាល សង្កាត់ វាលវង់  ស្ថិត នៅ ក្រុង កំពង់ចាម ។

នៅពេល  មក ដល់  ឪពុកម្ដាយ យុវតីរងគ្រោះ រន្ធ.ត់ ចិត្ត យ៉ាង ខ្លាំង  ធ្វើ ឱ្យ ស្ត្រី ជា  ម្ដាយ ទ្រហោយំ អាណិត ដល់ កូនស្រី ពៅ របស់  គាត់  ដែល បាន លោ.តទឹក ទន្លេ បញ្ចប់ជីវិត  ។

តាម ប្រភពពីឪពុកម្តាយយុវតីរងគ្រោះ បាន  រៀបរាប់ ឱ្យ  ដឹង  ថា  មូលហេតុ ដែល កូន របស់ពួកគាត់  តូចចិត្ត  សម្រេចិត្ត បញ្ចប់ជីវិត បែប នេះ  គឺ មក ពី រៀន ធ្លាក់ លេខ ពី តិច មក ច្រើន ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច សហការ ជាមួយគ្រួសារ  ជនរង គ្រោះ ដោយ រក ជួល ទូក ម៉ាស៊ីន របស់ បងប្អូន ខ្មែរ អ៊ិ ស្លាម ដើម្បី តាម រក មើល ស.ព ជនរងគ្រោះ នៅ ត្រង់ ក្បែរ ក្រោម ស្ពាន គី ហ្ស៊ុ ណា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *